ដោយ : បន្ទាយ
បន្ទាយមានជ័យ :អង្គកឋិនទានសាមគ្គីដង្ហែឆ្ពោះទៅកាន់វត្តចមសុទ្ធាវាសហៅវត្តស្វាយចាស់ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដើម្បីប្រមូលបច្ច័យកសាងបន្តមហាសាលាឆាន់និងសមិទ្ធផលនានានៅក្នុងវត្ត។
កម្មវិធីប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
អង្គកឋិនផ្តួចផ្តេីមដោយលោក កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងព្រមទាំងក្រុមគ្រួសារលោកស្រីអគ្គសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ ។
និងលោក ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំង សប្បុរសជន អញ្ជើញចូលរួម ។
ទទួលអង្គកឋិន មានព្រះសមណ:មុនីជួប ពរ ព្រះរាជាគណៈថ្នាក់កិត្តិយស -ព្រះវិន័យធរគណខេត្តនិងមន្ត្រីសង្ឈ ព្រះសង្ឃ អមដោយគណ:កម្មការ អាចារ្យ ប្រជាពុទ្ធបរិស័ទ ។
អង្គកឋិនសាមគ្គីនេះប្រមូលបានបច្ច័យសរុបបានចំនួន ៩៥២.៧០៤.០០០រៀល ក្នុងនោះ :បច្ច័យទទួលបានពីរាជធានីភ្នំពេញចំនួន៨៨៨.៩១៤.០០០រៀល,ពីសាលាខេត្តបន្ទាយមានជ័យចំនួន ៤០.០០០.០០០រៀល និងពីពុទ្ធបរិស័ទចំណុះជើងវត្តចមសុទ្ធាវាសចំនួន១៧.៨៩០.០០០រៀល ។
បច្ច័យត្រូវចែករំលែកប្រគេនទៅជា៣វត្ត : គឺ ១- វត្តចមសុទ្ធាវាសស្វាយចាស់នៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ជាម្ចាសកន្លែងទទួលដង្ហែបុណ្យកឋិនបានបច្ឆ័យ៨៥៣.៥២៥.៥០០រៀល ។២-វត្តលលក នៅក្រុងពោធិសាត់សពោធិ៍សាត់ចំនួន ១៤.០០០.០០០រៀល និងវត្តប្រាសាទរលំជ្រៃ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ចំនួន៨៥.១៧៧.០០០រៀល គឺសំរាប់យកទៅកសាងសមិទ្ធផលគរុភ័ណ្ឌក្នុងវត្តបន្តទៀត ៕