ព័ត៌មានជាតិ

អាជ្ញាធរបានចុះដោះស្រាយបញ្ចប់ករណីពលរដ្ឋតវ៉ាស្នើដកមេភូមិចាស់តែមិនដោះស្រាយការតវ៉ាដកមេភូមិថ្មីដែលជាប់ឆ្នោតនោះទេ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : ករណី តវ៉ាស្នើសុំដកមេភូមិអូរធំឃុំបន្ទាយនាងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចឃុំនិងស្រុកទទួលដោះស្រាយរួចហើយ។

ករណីនេះ មន្ត្រីបានបញ្ជាក់ថា លោកមេភូមិចាស់នៃភូមិអូរធំដែលត្រូវពលរដ្ឋចោទប្រកាន់និងលើកគ្នាតវ៉ាស្នើសុំដកចេញនោះ ត្រូវមន្ត្រីសម្របសម្រួលតាមមតិពលរដ្ឋក្នុងភូមិដោយអាជ្ញាធរនិងក្រុមប្រឹក្សាឃុំបានរំសាយភ្នាក់ងារភូមិទាំង៣រូបហើយ ។

បន្ទាប់មក នៅថ្ងៃទិ០៤ខែវិច្ឆិកាឆ្នាំ២០២៤ បេក្ខជន /នារី៨រូបដែលពលរដ្ឋក្នុងភូមិជ្រើសរើសអោយឈរឈ្មោះ ដាក់ពាក្យ ក្នុងនោះភ្នាក់ងារភូមិចាស់ទាំង៣រូប  ក៏មានសិទ្ធិឈរឈ្មោះដែរបានដាក់អោយគេបោះឆ្នោតជ្រើសរើស ។

គឺ ក្រោមការសម្របសម្រួលពីលោកឆុំ ឆាន អភិបាលរងស្រុកមង្គលបូរីនិងមន្ត្រី  រដ្ឋបាលឃុំមានលោក ឡាត វណ្ណារិទ្ធ ជាមេឃុំ  ក៏បានរៀបចំអោយអង្គក្រុមប្រឹក្សាឃុំបោះឆ្នោតជ្រើសរើសភ្នាក់ងារភូមិថ្មី ចំនួន៣រូប ។

ជាលទ្ធផលសម្លេងបោះឆ្នោត មេភូមិចាស់(លោកឃិន ឃុនដេត) អ្នកស្រីប៉ែនចាន់មុនី ជំនួយការភូមិលោកមិនជាប់ឆ្នោតទេ ។ តំណែងបានទៅគឺលោកយី សុផល អតីតអនុភូមិ ក្លាយជាមេភូមិ(៧សម្លេង) ,លោកឈឺន ឆុន (២សម្លេង)លោកវុន សាវ៉ាន់ (២ សម្លេង) ជាអនុភូមិនិងជំនួយការភូមិ។

ឃើញលទ្ធផលនេះ ឈ្មោះ ណន ប៊ុនថាវ ភេទប្រុស អាយុ២៧ឆ្នាំ បានដឹកនាំប្រជាពលរដ្ឋចំនួន៣៥នាក់ / ស្រី២៧នាក់ កាលពីថ្ងៃទី០៥ខែវិច្ឆិកា បានមកតវ៉ានៅសាលាឃុំរឿងលទ្ធផលបោះឆ្នោតជ្រើសរើសមេភូមិថ្មី ។

សូមបញ្ជាក់ថា ឈ្មោះនិងពលរដ្ឋខាងលើ ស្ថិតក្នុងចំណោមគ្នីគ្នាចំនួន៦៩គ្រួសារនៅភូមិអូរធំឃុំបន្ទាយនាងនេះ ដែលលើកគ្នារិ:គន់និងតវ៉ាដកលោកមេភូមិចាស់កន្លងមក ។

ហេតុនេះ មន្ត្រីបានអះអាងកាលពីថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២៤ ថា  បងប្អូនប្រជាពលរដ្ឋមិនអាចចេះតែប្រើសិទ្ធិខ្លួន បំពានលើសិទ្ធិអ្នកដទៃឡើយ ពោលគឺមិនអាចតវ៉ាស្នើដកភ្នាក់ងារភូមិថ្មី(មេភូមិ អនុភូមិនិងសមាជិកភូមិថ្មី)ទាំង៣រូបដែលបានជាប់ឆ្នោតដែលអង្គក្រុមប្រឹក្សាឃុំ(មេឃុំ-ប្រធាននិងសមាជិកក្រុមប្រឹក្សាឃុំបន្ទាយនាងចំនួន១១រូប) បានបោះឆ្នោតអោយនោះឡើយ ។

លោក ឡាត វណ្ណារិទ្ធ មេឃុំបន្ទាយនាងស្រុកមង្គលបូរីអោយដឹងថា:ករណីឈ្មោះ ណន ប៊ុនថាវ  បានដឹកនាំប្រជាពលរដ្ឋមកតវ៉ានៅសាលាឃុំរឿងនេះ អាជ្ញាធរមិនអាចទទួលយកបានទេ។

សូមរំលឹកសាវតាររឿងនេះថា :កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឈ្មោះណន ប៊ុនថាវ បានតាំងខ្លួនជាតំណាងប្រជាពលរដ្ឋចំនួន៦៩គ្រួសារបានតវ៉ាស្នើសុំផ្លាស់ប្តូរមេភូមិអូរធំចេញ ដោយចោទប្រកាន់មាន២ចំណុច :

ទី១-ប្តឹងសុំការអន្តរាគមន៏ថា មេភូមិអូរដំបង្កការរំខានប្រជាពលរដ្ឋក្នុងភូមិ។

២.ប្តឹងសុំអោយមានការបោះឆ្នោតជ្រើសតាំងមេភូមិជាថ្មី។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងរួចមក នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឃុំបានអោយសមាជិកក្រុមប្រឹក្សាឃុំចំនួន៣រូបចុះជួបប្រជាពលរដ្ឋដែលបានផ្តិតមេដៃសុំផ្លាស់ប្តូរមេភូមិ។

តែជាលទ្ធផលស្រាវជ្រាវ មិនដូចពាក្យបណ្ដឹងឡើយ។វាជារឿងដីសមាគមទៅវិញទេ ។

តមក ឈ្មោះណន ប៊ុនថាវ មិនអស់ចិត្តក៏បានប្ដឹងសុំអន្តរាគមន៏ទៅឯកឧត្តមអភិបាលនិងលោកអភិបាលស្រុកមង្គលបូរីទៀត ។

ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារខេត្តដែលដឹកលោកថោង ចន្ទវិទ្ធី នាយករងរដ្ឋបាលសារខេត្ត បានចុះមកប្រជុំជាមួយក្រុមការងារស្រុក និងឃុំបន្ទាយនាងដើម្បីរកដំណោះស្រាយ។

ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារស្រុកដឹកនាំដោយលោក ឆុំ ធាន អភិបាលរងស្រុកមង្គលបូរីនិងក្រុមការងារបានអញ្ជើញឈ្មោះ ណន ប៊ុនថាវ មកប្រជុំនៅឃុំបន្ទាយនាងដើម្បីរកដំណោះស្រាយ។

ឈ្មោះណន ប៊ុនថាវ បានបង្វែរសាច់រឿងផ្សេងដោយថា :លោកមេភូមិបានដកប័ណ្ណក្រីក្រពីប្រជាពលរដ្ឋ  និយមបក្ខពួក  ចែកអំណោយ តែគ្នាឯងនិងបញ្ហាផ្សេងៗជាច្រើនទៀត។

លុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារស្រុកដឹកនាំដោយលោកឆុំ ឆាន  អភិបាលរងស្រុកនិងឃុំបានចុះស្រាវជ្រាវអំពីបញ្ហាដកប័ណ្ណក្រីក្រ និងចែកពាងទឹក។ជាលទ្ធផលមិនមានករណីដូចចោទប្រកាន់ទេ ។

លុះដល់ថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤ ដើម្បីកុំអោយមានបញ្ហារឿងមេភូមិអូរធំវែងឆ្ងាយបន្តទៀត និងដោយបានឯកភាពពីភ្នាក់ងារភូមិចាស់(មេភូមិ អនុភូមិនិងសមាជិក)អូរធំ ,តំណាងប្រជាពលរដ្ឋ,ក្រុមប្រឹក្សាឃុំនិងក្រុមការងារស្រុកបានចុះទៅធ្វើការរំសាយមេភូមិ និងអង្គភាពភូមិចាស់ដើម្បីធ្វើការបោះ ឆ្នោតឡើងវិញ។

ចំពោះការរំសាយនេះ បេក្ខជនមេភូមិនិអង្គភាពភូមិចាស់ក៏មានសិទ្ធិឈរឈ្មោះបោះឆ្នោតឡើងវិញដែរ។ក្នុងនោះ កម្មវិធីដាក់ពាក្យ ទទួលពាក្យ និងថ្ងៃបោះឆ្នោតមានដូចខាងក្រោមៈ ថ្ងៃទី៣០,៣១ ខែតុលា ឆ្នាំ២០២៤ ។

ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ទទួលពាក្យ ។ថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០២៤ បោះឆ្នោត។

ក្នុងថ្ងៃបោះឆ្នោតនោះ មានបេក្ខជនឈរឈ្មោះចំនួន៨រូប / ស្រី៣រូប ហើយបេក្ខជនទាំង៨រូបសុទ្ធតែប្តេជ្ញាចិត្ត ទទួលយកលទ្ធផលនៃការបោះឆ្នោត។បេក្ខជនមេភូមិចាស់មិនបានជាប់ឆ្នោតទេ។

ឃើញលទ្ធផលនេះ ពិសេសគឺលោកអនុភូមិមុន នៅជាប់ឆ្នោតដដែល លោកណន ប៊ុនថាវ តំណាងពលរដ្ឋខាងលើ នៅតែចោទប្រកាន់ថា ការបោះឆ្នោតជ្រើសរើសមេភូមិនេះមិនត្រឹមត្រូវទេ ។ ហើយលើកគ្នាតវ៉ាពីថ្ងៃទី៥ខែវិច្ឆិកា រហូតមកទៀត ។

ទោះជាយ៉ាងណា ទីបំផុតក្រោមការកោះហៅពីអាជ្ញាធរឃុំ ស្រុកនិងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី  ឈ្មោះណន ប៊ុនថាវ ភេទប្រុសមានទីលំនៅភូមិអូរធំ ឃុំបន្ទាយនាងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យជាតំណាងប្រជាពលរដ្ឋភូមិអូរង់ចំនួន៦៩គ្រួសារធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច(នគរបាល)ដូចខាងក្រោម :

ប្រកា១-ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសមេភូមិអូរធំឃុំបន្ទាយនាង ដែលបានបោះកាលពីរសៀលថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២៤ នៅសាលាឃុំបន្ទាយនាង ឈ្មោះយី សូផល ។ប្រកា២-បញ្ឈប់ការកៀរគរពលរដ្ឋ…។ប្រកា៣-បញ្ឈប់ការហៅសារព័ត៌មានមកថត ផ្សាយផ្ទាល់ពាក់ព័ន្ធរឿងនៅភូមិអូរធំឃុំបន្ទាយនាង ។ប្រកា៤-មិនដឹកនាំពលរដ្ឋធ្វើសកម្មភាពអ្វីខុសច្បាប់ ជាដើម ។

ជាមួយនោះក៏មានកិច្ចសន្យា១ទៀតជាមួយអាជ្ញាធរឃុំ ដូចមានខ្លឹមសារខាងក្រោមផងដែរ៕