ោយ : បន្ទាយ
សៀមរាប :នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានបំពាក់គ្រឿងសម្ភារបរិក្ខារជាច្រើនប្រភេទដល់កម្លាំង។
ក្នុងនោះមានកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត ដើម្បីប្រើជាប្រយោជន៍ក្នុងការងារប្រតិបត្តិការចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ។
ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕