ដោយ : បន្ទាយ
សៀមរាប:កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសូទ្រនិគម កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ចុះសហការជាមួយកម្លាំងអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលបឹងទន្លេសាបនិងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប ដឹកនាំដោយលោកប៉ែន ផល្លីការ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទខុសច្បាប់។
ពោលគឺក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។
មន្ត្រីសមត្ថកិច្ចចម្រុះអោយដឹងថា : ការចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទលទ្ធផល : កាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖
-ក្បាលលបលូ : ចំនួន ១៥គ្រឿង
-របាំងសាច់អួន : ប្រវែង ១៣០០ម
-ក្បាលស្បៃមុង ចំនួន : ១៧គ្រឿង
-របាំងសាច់ស្បៃមុង ប្រវែង : ១៥០០ម
-ចម្រឹង : ចំនួន ១៣០០ដើម
-លែងត្រី : ចំនួន ១៥០គក្រ.៕