ព័ត៌មានជាតិ

WWF លើកកម្ពស់សុវត្ថិភាព និងចំណេះដឹងអំពីមគ្គុទ្ទេសក៍ទេសចរណ៍ធម្មជាតិ

កាលពីខែតុលាកន្លងទៅនេះ ក្រុមការងាររបស់យើងបានជួយបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍នៅសហគមន៍​អេកូ​ទេសចរណ៍​ (CBET) ដែលមានឈ្មោះថា សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ ដែលភ្ញៀវទេសចរអាចទទួលបានបទពិសោធថ្មីៗនិងគយគន់នូវសម្រស់ដ៏ស្រស់ស្អាតនៃទន្លេមេគង្គ សហការជាមួយមន្ត្រីមូលដ្ឋាន និងមន្ទីរទេសចរណ៍ខេត្ត ការបណ្តុះបណ្តាលដែលមានរយៈពេលពីរថ្ងៃរបស់យើងផ្តោតទៅលើការពង្រឹងចំណេះដឹងរបស់មគ្គុទ្ទេសទៅលើជំនាញសង្គ្រោះបឋម ចំណេះដឹងអំពីប្រវត្តិរបស់សហគមន៍ និងសត្វព្រៃសំខាន់ៗ។

វគ្គបណ្តុះបណ្តាលនេះបានផ្តល់អត្ថប្រយោជន៍ដល់អ្នកចូលរួមចំនួន ២៨ នាក់ (ក្នុងនោះមានស្ត្រី ១១ នាក់) ដែលអាចនឹងរកប្រាក់ចំណូលបានកាន់តែប្រសើរឡើង តាមរយៈការផ្តល់នូវបទពិសោធល្អៗនៃមគ្គុទេសទេសចរណ៍ប្រកបដោយវិជ្ជាជីវៈបន្ថែមទៀត៕

អត្ថបទ៖ WWF-កម្ពុជា