ដោយ : បន្ទាយ

សៀមរាប : នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោក កង សុទ្ធី បាននាំយកទឹកសុទ្ធចំនួន ៤០កេស ទឹកក្រូច ១០កេស និងអាវកីឡាទូក ( ង ) ព្រមទាំងមួក ៣០ ឧបត្ថមជូនដល់អាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។ នេះបើតាមមន្ត្រីអង្គភាពខាងលើអោយដឹងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក កង សុទ្ធី ដែលមានចិត្តសប្បុរសឧបត្ថម្ភ និងគាំទ្រ ដល់អាវុធហត្ថខេត្តសៀមរាប នាពេលកន្លងមក និងក្នុងពេលនេះផងដែរ៕
