សេដ្ឋកិច្ច

សណ្ឋាគារកាំបូឌីយ៉ាណាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិស្នាក់នៅលម្ហែកម្សាន្តក្នុងបរិបទបច្ចុប្បន្ននេះ

ដោយ៖ ប្រសិទ្ធ

សណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ បានរៀបចំកម្មវិធីពិសេសមួយ ដើម្បីណែនាំដល់អតិថិជនចាស់-ថ្មី ស្ដីពីការរៀបចំកែលម្អបន្ទប់ស្នាក់នៅដ៏ស្រស់ស្អាត និងផ្តល់នូវសេវាកម្មថ្មីៗបន្ថែមទៀត ជូនទៅដល់អតិថិជនកាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណសណ្ឋាគារដោយមានអ្នកចូលរួមប្រមាណជាង២០០នាក់។

សណ្ឋាគារកាំបូឌីយ៉ាណា ដែលមានអាសយដ្ឋាន អគារលេខ៖៣១៣ មហាវិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គឺជាសណ្ឋាគារមួយដែលមានឈ្មោះល្បីល្បាញជាយូរឆ្នាំមកហើយ នៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងនោះមានការបម្រើជូនអតិថិជនក្នុងការស្នាក់នៅ សេវាកម្មម្ហូបអាហារមានរសជាតិឈ្ងុយឆ្ងាញ់ពេសេស មានកន្លែងហាត់ប្រាណ អាងហែលទឹកជាដើម ពោរពេញទៅដោយសោភ័ណភាពល្អ មានកន្លែងចតរថយន្តធំទូលាយ សម្រាប់អតិថិជនដែលបានមកស្នាក់នៅ។

ដើម្បីបន្ថែមនិងផ្ដល់ជូននូវការស្នាក់នៅជូនអតិថិជនរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតនោះ សណ្ឋាគារនេះបានរៀបចំកែសម្រួលបន្ថែមនូវគ្រឿងបំពាក់ សោភ័ណភាព ក៏ដូចជារចនាបទថ្មីទំនើបទាន់សម័យសម្រាប់បម្រើអតិថិជនរបស់ខ្លួន។ ជាក់ស្តែងនៅក្នុងនោះបានរៀបចំកែសម្រួលទាំងស្រុង នូវគ្រែថ្មី កំរាលព្រំថ្មី ពូកថ្មី ការ៉ូថ្មី អាហារដ្ឋានថ្មី និងមានតម្លៃថោកសមរម្យផងដែរ។

លោក Hamno Stamm អគ្គនាយកគ្រប់គ្រងទូទៅ

លោក Hamno Stamm អគ្គនាយកគ្រប់គ្រងទូទៅនៃសណ្ឋាគារនេះ បានមានប្រសាសន៍ថា យើងសូមអតិថិជនទាំងចាស់ទាំងថ្មីទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនាល្ងាចថ្ងៃទី១ ខែវិច្ឆិកា នេះ សូមអញ្ជើញសប្បាយរីករាយជាមួយនឹងកម្មវិធី និងអាចអញ្ជើញទស្សនា បន្ទប់ស្នាក់នៅ ក៏ដូចជាអាហារដ្ឋាន អាងហែលទឹក កន្លែងហាត់ប្រាណ ដែលបានរៀបចំជាថ្មីនៅក្នុងពេលចូលរួមកម្មវិធី ដើម្បីបានឃើញនូវការរៀបចំUpgradeថ្មីរបស់សណ្ឋាគារ។

លោកស្រី ខៀវ ចរិយា នាយិកាផ្នែកលក់និងទីផ្សាររបស់សណ្ឋាគារកាំបូឌីយ៉ាណា

លោកស្រី ខៀវ ចរិយា នាយិកាផ្នែកលក់និងទីផ្សាររបស់សណ្ឋាគារកាំបូឌីយ៉ាណា បានប្រាប់សារព័ត៌មាន Cambodia Flash News ឲ្យដឹងថា កម្មវិធីណែនាំអំពីសេវាកម្មនិងការរៀបចំបន្ទប់ស្នាក់នៅ និងរចនាបទថ្មីៗនៅក្នុងសណ្ឋាគារនាល្ងាចនេះ យើងបានអញ្ជើញអតិថិជនទាំងចាស់ទាំងថ្មីរបស់ខ្លួនជាង ២០០ នាក់ ដែលមកពីស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល សមាគម ស្ថានទូតនានា ម្ចាស់ឬតំណាងក្រុមហ៊ុនឯកជនជាច្រើនផ្សេងទៀត ដើម្បីបានដឹងអំពីសេវាកម្មផ្សេងៗ និងបានជូនអតិថិជនទៅមើលបន្ទប់ស្នាក់នៅ តាមទីតាំងផ្សេងៗគ្នា។ ក្នុងនោះលោកស្រីក៏បានបញ្ជាក់ផងដែរថា សម្រាប់បន្ទប់ស្នាក់នៅរបស់សណ្ឋាគារមានចំនួន ២៣៧ បន្ទប់ យើងមានកន្លែងហាត់ប្រាណ កន្លែងវាយសី អាងហែលទឹក បន្ទប់អាហារដ្ឋានធំទូលាយ និងមានទីធ្លាសួនច្បារដ៏ស្រស់ស្អាត សម្រាប់អតិថិជនអង្គុយលេងកម្សាន្តបានផងដែរ។ លោកស្រីបន្ថែមថា សម្រាប់បន្ទប់ស្នាក់នៅមានបីប្រភេទខុសៗគ្នា ហើយតម្លៃមានចាប់ពី 65 ដុល្លារដល់ 115 ដុល្លារសម្រាប់មនុស្សមួយនាក់ឬពីរនាក់និងបូករួមជាមួយនឹងសេវាកម្មផ្សេងៗទៀត។

លោកស្រី ខៀវ ចរិយា នាយិកាផ្នែកលក់និងទីផ្សាររបស់សណ្ឋាគារកាំបូឌីយ៉ាណា

លោកស្រី ខៀវ ចរិយា បន្ថែមទៀតថា អតិថិជនទាំងអស់ អាចកក់ទុកមុនបានសម្រាប់ថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ សណ្ឋាគារក៏មានកញ្ចប់ពិសេសសម្រាប់ជូនអតិថិជន ដោយចំណាយត្រឹមតែ 180 ដុល្លារបានគ្នាចំនួនពីរនាក់ ដែលក្នុងនោះមាន free ជូននូវការញ៉ាំអាហារពេលល្ងាច បូករួមជាមួយនឹងបន្ទប់គេងនិងអាហារពេលព្រឹកថ្ងៃបន្ទាប់ផងដែរ។

សូមបញ្ជាក់ជូនថា សណ្ឋាគារកាំបូឌីយ៉ាណា គឺជាសណ្ឋាគារលំដាប់ខ្ពស់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅលើច្រាំងនៃទន្លេបួនមុខ ចំកណ្តាលទីក្រុងពាណិជ្ជកម្មនិងតំបន់ទេសចរណ៍ កណ្តាលរាជធានីភ្នំពេញ។ បានធ្វើការបម្រើសេវាកម្មជូនដល់អតិថិជនរាប់សិបម៉ឺននាក់ គិតមកដល់ឆ្នាំ២០២៤នេះ មានអាយុកាលជាង ៥០ ឆ្នាំ ក្នុងការបម្រើសេវាកម្មរបស់ខ្លួនជូនដល់អតិថិជន។ ភ្ញៀវជាតិនិងអន្តរជាតិមានចំណាប់អារម្មណ៍អាចទាក់ទងតាមរយៈលេខទូរសព្ទ ០៧៨ ៨០៩ ៩៩០ សម្រាប់ព័ត៌មានបន្ថែមឬក៏ការកក់ទុកមុនផងដែរ៕