ដោយ : បន្ទាយ
ភ្នំពេញ : ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤ កន្លងមក។
សេចក្ដីប្រកាសព័ត៌មានក្រសួងអប់រំកាលពីថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា : ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា២០២៤ បេក្ខជនប្រឡងជាប់សរុប១០៦.៣៥១នាក់ ស្មើនឹង៧៩,០០ ភាគរយនៃចំនួនបេក្ខជនមកប្រឡង។
ក្នុងនោះបេក្ខជនជាប់និទ្ទេសA ចំនួន២.២១៦ នាក់, និទ្ទេស B ចំនួន ៩.៧០១ នាក់, និទ្ទេស C ចំនួន ២២.៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦.៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥.០៧៦ នាក់។
សូមបញ្ជាក់ថា ការប្រកាសលទ្ធផលនៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះសម្រាប់ខេត្ត២៣ ទៀតនៃប្រទេស ៕