ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី នាយករងឧុទ្ទកាល័យសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត អញ្ជើញចុះជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគ មួយចំនួនជាអំណោយរបស់លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុខេត្ត និងជាប្រធានក្រុមការងារចុះជួយសង្កាត់និមិត្ត មកចែកជូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារ ។
ក្នុងចំណោមពលរដ្ឋទាំងទាំងនោះ មានគ្រួសារមួយចំនួនបានធ្លាប់រងគ្រោះដោយទឹកជំនន់កាលពីថ្មីៗនេះ ដែលមានប្រភពពីព្រំដែនកម្ពុជា ថៃ។
នេះបើតាមមន្ត្រីក្រុមការងារបានឲ្យដឹងកាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤ ។មន្ត្រីបានបន្តថា កម្មវិធីនេះបានធ្វើនៅក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះលោកបឹង គឹមសឹង ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់និមិត្ត បានឧបត្ថម្ភសម្ភារ គ្រឿងឧបភោគបរិភោគមួយចំនួន រួមនិងថវិកា ១០០០០០៛ (មួយសែនរៀល)ក្នុងមួយគ្រួសារផងដែរ ៕
