ព័ត៌មានជាតិ

នៅបន្ទាយមានជ័យបុណ្យអុំទូកឆ្នាំ២០២៤ ស្តង់ពិព័រណ៍ផលិតផលភូមិមួយផលិតមួយនិងទំនិញទូទៅ ព្រមទាំងភ្ញៀវចូលទស្សនា-ទិញបានថយចុះ

ដោយ : បន្ទាយ
បន្ទាយមានជ័យ :នាឱកាសបុណ្យអុំទូកឆ្នាំ២០២៤ នៅបន្ទាយមានជ័យពិព័រណ៍ផលិតផលភូមិមួយផលិតមួយនិងទំនិញទូទៅ ព្រមទាំងភ្ញៀវចូលទស្សនា -ទិញបានថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយក៏បន្ថយរយ:ពេលតាំងផងដែរ ។

នៅសួនតេជោឈ្នះ ឈ្នះឬវេទិកាខេត្ត មានស្តង់តាំងពិព័រណ៍លក់ចំនួន៧៤ស្តង់ ក្នុងនោះស្តង់ភូមិមួយផលិតមួយចំនួន២៦និងទំនិញទូទៅចំនួន៤៨។

កាលពីល្ងាចថ្ងៃទី២៦ខែតុលាឆ្នាំ២០២៤ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងសហការី រួមទាំងលោកប៊ុក ឡាយជី ប្រធាន លោកដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តនិងអាជីវករ ពាណិជ្ជករបានអញ្ជើញកាត់ខ្សែបូបើកដំណើរការជូនភ្ញៀវ ដែលចាប់ពីថ្ងៃទី២៤ដល់២៨ ខែតុលា ។ប៉ុន្តែ គម្រោងនេះ បានថយ១ថ្ងៃទៀតគឺនៅថ្ងៃទី២៨ខែតុលានេះ ។

ការថយនេះមមពីកត្តាពុំសូវមានភ្ញៀវចូលមកទស្សនានិងទិញទំនិញនិង១ទៀត អាចមកពីកត្តាប្រែប្រួលអាកាសធាតុ មានភ្លៀងរលឹមផងដែរ ៕