ដោយ : បន្ទាយ
បន្ទាយមានជ័យ : ពលរដ្ឋនិងភ្ញៀវមកទស្សនាការប្រណាំងទូកនៅខេត្តបន្ទាយមានជ័យឆ្នាំ២០២៤ មានចំនួនហក់ឡើងច្រើនជាងឆ្នាំណាៗទាំងអស់គឺចំនួន១២៥,៧៣៥នាក់ ។ បណ្តាឆ្នាំកន្លងមកមាន.មានអ្នកមកទស្សនាពី៦ទៅ៨ម៉ឺននាក់ប៉ុណ្ណោះ។
ប៉ុន្តែ ចំនួនអ្នកមកទស្សនានិងទិញទំនិញនៅឯការតាំងពិព័រណ៍ផលិតផលភូមិ១ផលិតផល១ ផលិតផលខ្មែរនិងទំនិញចម្រុះ ដូចជាទស្សនា សណ្តាប់ការប្រគុំតន្ត្រីនិងទស្សនាប្រទីបបានធ្លាក់ចុះ គួរអោយសោកស្តាយ។
សូមរំលឹកថា ការប្រណាំងទូក-ងឆ្នាំ២០២៤ ចំនួន២ថ្ងៃ (២៦-២៧ខែតុលា) បានធ្វើឡើងលើស្ទឹងទឹកថ្លា នាបរិវេណសាកលវិទ្យាល័យជាតិមានជ័យ ផ្លូវជាតិលេខ៥ -ផ្លូវដែកនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែថ្នាក់ខេត្ត។
មានឥស្សរជនជាតិមកពីព្រឺទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរដែន កងកម្លាំង សមត្ថកិច្ចថ្នាក់ក្រោមជាតិ ភ្ញៀវអន្តរជាតិដូចជាអគ្គកុងស៊ុល កុងស៊ុលវៀតណាម ចិន ជប៉ុន កូរ៉េ នៅខេត្តបាត់ដំបង សៀមរាបនិងភ្ញៀវថៃមកពីរដ្ឋបាលខេត្តស្រះកែវនិងកងកម្លាំងនៅតាមព្រំដែន ព្រមទាំងគណ:កម្មការ អ្នកឧបត្ថម្ភ ចំណុះទូក អ្នករៀបចំ ប្រជាពលរដ្ឋនិងភ្ញៀវចម្រុះ ។
លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យនិងជាប្រធានគណ:កម្មការបច្ចេកទេសនៃគណ:កម្មាធិការខេត្តរៀបចំបុណ្យជាតិ អន្តរជាតិបានអោយដឹងថា: ទូក ងដែលបានចូលរួមប្រណាំងចំនួន២៥ទូក ស្មើនឹង៥០ប្រកួត ។
ក្នុងនោះទូក “ង” ចំណុះ ក្នុងនោះទូកធំវែងមានចំណុះ៧០នាក់ ទូកមធ្យមមានចំណុះ៤៥នាក់ និង២២នាក់ និងទូកតូចមានចំណុះ៥នាក់ ។
ក្រោយពីការប្រកួតមានរយៈពេល២ថ្ងៃបានរកឃើញអ្នកជាប់លេខ ១ ,២និង៣ ។
ចំណុះទូក៧០នាក់ទទួលបានជ័យលាភីមានចំនួន២ទូក គឺចំណាក់ថ្នាក់លេខ១បានទៅលើទូកឈ្មោះ សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ ។ចំណាត់ថ្នាក់លេខ២ បានទៅលើឈ្មោះ ពិសីមានជ័យបារមីស្រីស្អាត។
ចំណុះទូក៤៥នាក់ទទួលបានជ័យលាភីមានចំនួន២ទូកគឺចំណាក់ថ្នាក់លេខ១បានទៅលើទូកឈ្មោះ តេជោសែនជ័យមរមីមានរិទ្ធ។
ចំណាត់ថ្នាក់លេខ២បានទៅលើទូកឈ្មោះ ព្រះពន្លាមានជ័យស្រីក្រឡេកញញឹម ។
ចំណុះទូក២២នាក់ទទួលបានជ័យលាភីមានចំនួន៣ទូក គឺចំណាក់ថ្នាក់លេខ១បានទៅលើទូកឈ្មោះ សន្ទុះនាគរាជសែនជ័យបារមីមានរិទ្ធ។
ចំណាក់ថ្នាក់លេខ២បានទៅលើទូកឈ្មោះអធិរាជឥន្ទ្រីសែនជ័យបារមីភ្នំស្វាយ ចំណាក់ថ្នាក់លេខ៣បានទៅលើទូកឈ្មោះសន្ទុះនាគខ្មៅ។
ចំណុះទូក៥នាក់ទទួលបានជ័យលាភីមានចំនួន៣ទូក គឺចំណាក់ថ្នាក់លេខ១បានទៅលើទូកឈ្មោះបុរសសង្ហាមានជ័យបារមីភូមិតាទង់ ។ចំណាក់ថ្នាក់លេខ២បានទៅលើទូកឈ្មោះកន្ទោងខៀវមានរិទ្ធិ ។ចំណាក់ថ្នាក់លេខ៣បានទៅលើទូកឈ្មោះសុវណ្ណរតនាបុប្ផាព្រះពន្លា។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ការរៀបចំពិធីបុណ្យប្រណាំងទូក-ង ធ្វើឡើងដើម្បីជាការកំសាន្តសប្បាយរំសាយ ការនឿយហត់របស់ ប្រជាពលរដ្ឋទាំងនៅក្នុងខេត្ត និងខេត្តជិតឆ្ងាយនិងដើម្បីចូលរអបអរសាទរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ ថ្នាក់ជាតិនៅថ្ងៃទី១២-១៥ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរៀបចំកម្មវិធីប្រណាំងទូក និងព្រឹត្តិការផ្សេងៗទៀតរបស់ខេត្ត។
ពោលគឺ ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត ក្រោមម្លប់សុខសន្តិភាពរបស់ជាតិ។
ក៏អរគុណដល់ចំណុះទូកទាំងអស់ដេលចេះសាមគ្គីគ្នា ទឹកចិត្តជាកីឡាប្រឹងប្រែង ក្នុងប្រកួតដណ្តើមយកជ័យជម្នះជូនរដ្ឋបាល បញ្ជាការដ្ឋាន ស្នងការដ្ឋាន មន្ទូីរ អង្គភាព ដៃគូអភិវឌ្ឍន័របស់ខ្លួន។
ក៏កោតសរសើរនិងថ្លែងអំណរគុណដល់អាជ្ញាធរដែនដី សមត្ថកិច្ចស៊ីវិល កងកម្លាំង អ្នកពាក់ព័ន្ធទាំងឡាយដែលបានអនុវត្តតួនាទីភារកិច្ចបានល្អតាំងពីថ្ងៃបើកនិងថ្ងៃបញ្ចប់កម្មវិធី ។
ចុងក្រោយមានការប្រគល់ទង់ជ័យលាភី រង្វាន់ ថវិកាដល់កីឡាករនិងទូក-ងដែលជាប់ចំណាត់ដែលជាបន្ទុករបស់រដ្ឋបាលខេត្ត ។
និងកីឡាកត ទូកមិនជាប់ចំណាក់ថ្នាក់ ក៏បានទទួលរង្វាន់ ថវិកាលួងចិត្តពីលោក ឌិត ទីណា ផងដែរ ៕