សន្ដិសុខសង្គម

បុរសម្នាក់ចង.កសម្លា.ប់ខ្លួននឹងបង្កាន់ដៃកាំជណ្ដើរ

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួននឹងបង្កាន់ដៃកាំជណ្ដើរខណៈពេលដែលម្ដាយចាកចេញពីផ្ទះទៅផ្សារទិញម្ហូប។ ការធ្វើអត្តឃាតនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៤ នៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បុរសដែលគិតខ្លីឈ្មោះគឹម សំណាង ហៅគោ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះកន្លែងកើតខាងលើ។

តាមនគរបាលបានប្រាប់ឲ្យដឹងថា បុរសខាងលើបានចងកសម្លាប់ខ្លួននិងស្បង់ជីវរដោយភ្ជាប់ទៅនឹងបង្កាន់ដៃកាំជណ្តើរ។

តាមស្ត្រីជាម្ដាយឈ្មោះសៀង សារិន បានឲ្យដឹងថា កូនប្រុសរបស់គាត់មានជំងឺសរសៃប្រសាទរយៈពេលប្រមាណជាង ៣ខែមកហើយបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ។នៅព្រឹកថ្ងៃកើតហេតុគាត់បានធ្វើដំណើរទៅផ្សារទិញម្ហូបដោយទុកកូនប្រុសនៅផ្ទះតែម្នាក់ឯង។នៅពេលត្រឡប់មកពីផ្សារវិញក៏ប្រទះឃើញចងកសម្លាប់ខ្លួន រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ស្ត្រីជាម្ដាយបានឲ្យដឹងទៀតថា កន្លងមកកូនប្រុសរបស់គាត់បានព្យាយាមចងកសម្លាប់ខ្លួនជាច្រើនលើកមកហើយតែពុំបានសម្រេចដោយគាត់ឃាត់ទាន់ហើយលើកនេះគាត់ពុំនៅផ្ទះ។នៅព្រឹកនេះដែរសមត្ថកិច្ចជំនាញក៏បានចុះទៅត្រួតពិនិត្យសពរួចក៏ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕