ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី អ៊ុយ សុធារ័ត្ន នាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកអូរជ្រៅ នៃវរសេនាតូចការពារព្រំដែនគោកលេខ៨៩១ បានដឹកនាំកម្លាំងក្រោមឱវាទចូលរួមសហការជាមួយក្រុមការងារវាស់វែងព្រំដែន កម្ពុជា-ថៃ នៅភូមិសាស្ត្រព្រំដែននាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រទេសកម្ពុជាទល់មុខស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ប្រទេសថៃ ។
នេះបើតាមមន្ត្រីខាងលើបានអោយដឹងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ។
ក្នុងនោះលោកវរសេនីយ៍ទោ ជា សុវណ្ណ មេបញ្ជាការងនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ លោកវរសេនីយ៍ត្រី អ៊ុយ សុធារ័ត្ន នាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកអូរជ្រៅ នៃវរសេនាតូចលេខ៨៩១ និងលោកអនុសេនីយ៍ឯក ដួង សំអូន នាយផ្នែកសេនាធិការ ព្រមទាំងកម្លាំងក្នុងប៉ុស្ដិ៍បានចូលរួមសហការ គឺជាមួយក្រុមការងារវាស់វែងព្រំដែន កម្ពុជា-ថៃ ដែលដឹកនាំលោក ព្រំសឿន វឌ្ឍនៈ ប្រធានក្រុមការងារចម្រុះវាស់វែងព្រំដែនកម្ពុជា-ថៃ នៃលេខាលេខាធិការដ្ឋានការងារព្រំដែនដែលសហការជាមួយកងកម្លាំង មន្ត្រីជំនាញភាគីថៃ ព្រមទាំងមានការចូលរួមរបស់កងកម្លាំងពាក់ព័ន្ធចុះត្រួតពិនិត្យវាស់វែងយកទិន្នន័យច្រាំងអូរព្រំដែននិងនីវ៉ូទឹកដើម្បីកសាងបង្គោលព្រំដែនលេខ50(WGS84)តាមស្តង់ដារបច្ចេកទេស ៕