ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំ (ខ) សាលាខេត្តមានកិច្ចប្រជុំរវាងគណៈកម្មការទី៧ ឬគណ:កម្មការអប់រំ យុវជននិងកីឡា ធម្មការ វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាដឹកនាំដោយលោកប៉ា សុជាតិវង្ស និងរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងលោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត ប្រធានមន្ទីរជំនាញទាំងបួនបានចូលរួម។
កិច្ចប្រជុំមានបំណងដើម្បីឈ្វេងយល់ពីសភាពការណ៍ របាយការណ៍វឌ្ឍនភាពការងារជំនាញខាងលើរបស់ខេត្ត បញ្ហាប្រឈមនិងទិសដៅការងារពាក់ព័ន្ធ ។
លោក លី សុវណ្ណារិទ្ធ បានលើកឡើងសង្ខេបពីសមិទ្ធផល សកម្មភាពការងារនិងបញ្ហាប្រឈមនៃវិស័យធំៗទាំង៤ក្នុងខេត្ត ព្រមទាំងទិសដៅបន្តនៃការងារពាក់ព័ន្ធវិស័យទាំង៤ ដូចខាងលើ ។
លោកប៉ា សុជាតិវង្ស ប្រធាននិងលោកស្រីខេង សំវ៉ាន់ដា អនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភាបានថ្លែងការកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីនៃរដ្ឋបាលខេត្ត ក៏ដូចមន្ទីរជំនាញទាំង៤ ព្រមទាំងអ្នកពាក់ព័ន្ធ ផ្នែកឯកជននិងអង្គការដៃគូអភិវឌ្ឍន៍ដែលចូលរួមធ្វើអោយរីកចម្រើននៃវិស័យជំនាញហើយបានផ្តល់អនុសាសន៍ និងការណែនាំគន្លឺះបន្ថែមដើម្បីអោយទ្រោលបាននិងសម្រេចបានលទ្ធផលនិងសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលនយោបាយនិងផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៦នៃរដ្ឋសភា ៕