ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២២ ខែតុលាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប៉ូលិសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលិសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន។
ប្រតិភូនេះ អញ្ជើញមកទស្សនកិច្ចនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីជួបសម្តែងការគួរសម ពិភាក្សាការងារនិងឈ្វេងយល់ដំណើរការការងារ ក្នុងពេលដែលលោកឧត្តមសេនីយ៍ឯក អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីពិភាក្សាការងាររួច ភាគីទាំងពីរបានធ្វើការជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នា និងអញ្ជើញពិសាអាហារសាមគ្គីរួមគ្នា ប្រកបដោយភាពស្និទ្ធស្នាល រីករាយបំផុតនិងស្មារតីភាតរភាពសកម្មភាព៕