ប្រែសម្រួល៖ រតនា
ជាមួយនឹងការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស គឺលោក Yahya Sinwar ប្រជាជនអ៊ីស្រាអែលជាច្រើនកំពុងដឹងពីឱកាសមួយដើម្បីនាំយកចំណាប់ខ្មាំងដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងហ្គាហ្សាមកវិញ ហើយពួកគេកំពុងបញ្ចេញសំឡេងរបស់ពួកគេ។
ហ្វូងបាតុករដ៏ធំបានប្រមូលផ្តុំគ្នានៅទូទាំងទីក្រុងជាច្រើនក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ដោយទាមទារឱ្យនាយករដ្ឋមន្ត្រី Benjamin Netanyahu និងរដ្ឋាភិបាលរបស់គាត់ធ្វើឱ្យការវិលត្រឡប់របស់ចំណាប់ខ្មាំងជាអាទិភាពកំពូលរបស់ពួកគេ។
Sinwar គឺជាអ្នករឹងរូសដែលមានចំណាប់អារម្មណ៍តិចតួចក្នុងការចរចាជាមួយអ៊ីស្រាអែល។ សហរដ្ឋអាមេរិក ដែលបានសម្របសម្រួលកិច្ចចរចានៅទីក្រុងគែរ បានចោទប្រកាន់គាត់ម្តងហើយម្តងទៀតថាជាអ្នករារាំងដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់។
ការស្លាប់របស់គាត់អាចត្រួសត្រាយផ្លូវទៅកាន់កិច្ចព្រមព្រៀងឈប់បាញ់។ ប៉ុន្តែការទៅទីនោះនឹងអាស្រ័យលើលោក Netanyahu៕