ព័ត៌មានជាតិ

ថ្នាក់ដឹកនាំនិងតំណាងស្ថាប័នជាតិសំខាន់ៗចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់មាតាលោកអ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : ប្រតិភូនិងសារលិខិតរំលែកទុក្ខមានជាបន្តបន្ទាប់ជូនលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រីនិងក្រុមគ្រួសារចំពោះមរណភាពម្តាយ គោរពវិញ្ញាណក្ខន្ធសពឧបាសិកា នូ ម៉ានិងឡា ត្រូវជាម្តាយបង្កើតរបស់លោកអ៊ុំ រាត្រី ។

គណៈប្រតិភូមានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ ..។

តំណាងថ្នាក់កណ្តាលនៃគណ:កម្មាធិការ នៃយុវជនគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំ អភិបាលខេត្តនានា, ប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្ត ស្រុកក្រុង, ថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ស្ថាប័ន មន្ទីរ អង្គភាព ស្រុកក្រុង ឃុំ សង្កាត់  អង្គការ សមាគម មហាជន យុវជន តំណាងសាសនា តំណាងក្រុមហ៊ុន /ភ្នាក់ងារបរទេស និតិបុគ្គល រូបវ័ន្តបុគ្គលក្នុងខេត្ត….រាប់សិបរាប់រយបានបន្តគោរពវិញ្ញាណក្ខន្ធសពឧបាសិកា​ នូ​ ម៉ាឡា​  ។

ក្នុងនោះ គួរកត់សម្គាល់អញ្ជើញគោរពវិញ្ញាណក្ខន្ធនិងចូលរួមពិធីបុណ្យពីសំណាក់ព្រះមេគណ ព្រះបាឡាត់គណនិងមន្ត្រីសង្ឃ ព្រះសង្ឃទាំង២គណ: លោកអន ស៊ុំ ,លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ,ពីសំណាក់អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ , លោកឌិត.ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ-ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ,សមាជិករាជរដ្ឋាភិបាល,អភិបាលខេត្តនានាផងដែរ។

សារលិខិតពីប្រមុខថ្នាក់ដឹកនាំស្ថាប័នជាតិ ស្ថាប័នថ្នាក់កណ្តាលគណ:ប្រជាជនកម្ពុជា។ពីក្រសួងស្ថាប័ន ភូមិភាគ ខេត្តនានា។

ជាពិសេស សម្តេចធិបតីហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនៃគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, លោកកែ គឹមយ៉ាន ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ-អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យនិងជាប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យជាដើម។

ក្នុងនោះ ក៏មាននាំមកនូវបច្ច័យចូលរួមបុណ្យឈាបនកិច្ចនេះផងដែរ ។

ក្នុងនាមជាក្រុមគ្រួសារសព លោកអ៊ុំ រាត្រី បានមានប្រសាសន៍សម្ដែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់ ជ្រាលជ្រៅ កក់ក្តៅបំផុតចំពោះសម្តេច ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ​ ,សម្តេច ឯកឧត្តម លោកជំទាវ​ អស់លោក​ លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសមាគម មានតែបានចូលរួមរំលែកមរណទុក្ខនិងគោរពវិញ្ញាណក្ខន្ធសពឧបាសិកានូ​ ម៉ាឡា​ ក្នុងឱកាសនេះ​ យើងខ្ញុំទាំងអស់គ្នា​ ពុំអាចបំភ្លេចបាននូវសមានចិត្តគុណូបការៈដ៏ខ្ពង់ខ្ពស់​ ថ្លៃថ្លាទាំងនេះបាននោះឡើយ។

ជាអតីតគ្រូបង្រៀន ឧបាសិកា នូ ម៉ាឡា ត្រូវជាម្ដាយបង្កើតរបស់លោកអភិបាលខេត្ត ទទួលមរណភាពរបស់ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៦ខែតុលាឆ្នាំ២០២៤ ។

សពត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពនាភូមិនាងកេតឃុំឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ហើយតម្កល់ធ្វើបុណ្យពីថ្ងៃទី១៧ដល់២២ខែតុលា។

ក្នុងនោះ កម្មវិធីគោរពវិញ្ញាណក្ខន្ធធ្វើនៅព្រឹកនិងរសៀលថ្ងៃទី១៧-១៨ខែតុលាឆ្នាំ២០២៤ ។

ឯពិធីហែសពទៅតម្កល់លើមេរុមុខគេហដ្ឋាននៅម៉ោង១៦:៣០នាទីល្ងាចនិងបូជាសព.ដែលជាការជូនដំណើរចុងក្រោយធ្វើនៅម៉ោង១៨:៣០នាទីយប់ថ្ងៃច័ន្ទទី២១ខែតុលាឆ្នាំ២០២៤ ៕