ដោយ : បន្ទាយ
បន្ទាយមានជ័យ :លោកឧត្ដមសេនីយ៍ឯក សុិន សូផាន្នី មេបញ្ជាការរង ប្រធានផែនការងារកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ ប្រធានក្រុមទី១ កងរាជអាវុធហត្ថលេីផ្ទៃប្រទេសតំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា បានប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍យោធិន នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។កម្មវិធីធ្វើនៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងពិធីនេះមានការអញ្ជេីញចូលរួមពីលោកឧត្ដមសេនីយ៍ត្រី ស៊ុន សម្បតិ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរ ទាំង០៧ លោកនាយការិយាល័យ ប្រធានអង្គភាពចំណុះ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុកទាំង៩ និងនាយ នាយរង និងពលអាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍ឆ្នាំ២០២៥ និងឆ្នាំ២០២៤ ចំនួន ៥៩នាក់។
ក្នុងពិធីនេះដែរមានមតិស្វាគមន៍ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បតិ្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានរាយការណ៍សង្ខេបពីស្ថានភាពការងារគ្រប់គ្រង យោធិននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងយោធិនដែលត្រូវត្រួតពិនិត្យនាពេលនេះចំនួន៥៩នាក់/ស្រី០៤នាក់ ក្នុងនោះ យោធិនដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៤ ចំនួន៤១នាក់/ស្រី០៤នាក់,យោធិនដល់អាយុសោធននិវត្តន៍ឆ្នាំ២០២៥ ចំនួន១៨នាក់ផងដែរ។
លោកឧត្ដមសេនីយ៍ឯក សុិន សូផាន្នី ក៏បានកោតសរសេីរ ចំពោះយោធិនដល់អាយុសោធននិវត្តន៍ ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិមាតុភូមិ ដែលបានបន្សល់ទុកនូវស្នាដៃយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិរហូតមកដល់ពេលបច្ចុប្បន្ននេះ ពោលគឺ ក្រោមការដឹកនាំរបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែយកចិត្តទុកដាក់ ទៅលេីសុខទុក្ខបងប្អូនដែលជាសោធននិវត្តន៍ ដោយមិនទុកបងប្អូនចោលឡេីយ។
លោកតែងតែជួយទំនុកបម្រុងដល់គ្រួសារបងប្អូនសោធននិវត្តន៍ជាប្រចាំផងដែរ៕