ប្រែសម្រួល៖ ស្រីស្រស់
ក្រុងតូក្យូៈ ទិន្នន័យពីក្រសួងហិរញ្ញវត្ថុបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញរបស់ជប៉ុនបានធ្លាក់ចុះ ១,៧ ភាគរយធៀបនឹងឆ្នាំមុនក្នុងខែកញ្ញា ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ១០ ខែ។
លទ្ធផលនេះបើធៀបនឹងការកើនឡើង ០,៥ ភាគរយដែលអ្នកសេដ្ឋកិច្ចរំពឹងទុកនៅក្នុងការស្ទង់មតិរបស់ Reuters។
ការនាំចូលបានកើនឡើង 2.1 ភាគរយនៅក្នុងខែកញ្ញាធៀបនឹងឆ្នាំមុន ធៀបនឹងការកើនឡើង 3.2 ភាគរយដែលរំពឹងទុកដោយអ្នកសេដ្ឋកិច្ច។
ជាលទ្ធផល សមតុល្យពាណិជ្ជកម្មមានឱនភាពចំនួន 294.3 ពាន់លានយ៉េន (1.97 ពាន់លានដុល្លារ) ធៀបនឹងការព្យាករណ៍នៃឱនភាពចំនួន 237.6 ពាន់លានយ៉េន៕
(១ ដុល្លារ = ១៤៩,៦២០០ យ៉េន)
ប្រភព៖ Reuters