ជាការពិតណាស់ សត្វត្មាតសមនឹងទទួលបាននូវការអបអរ ឬការប្រារព្ធពិធីខ្លះសម្រាប់ជាការតបស្នងទៅនឹងតួនាទីដ៏សំខាន់ដែលសត្វត្មាតបានកំពុងដើរតួក្នុងប្រព័ន្ធអេកូឡូស៊ី និងការពារសុខភាពរបស់មនុស្សយើង ព្រមទាំងបរិស្ថានទាំងមូល។
កាលពីថ្ងៃសុក្រ អង្គការ WWF-កម្ពុជា បានជួបជុំសមាជិកសហគមន៍ភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដើម្បីរៀបចំទិវាសត្វត្មាត ដែលមានរយៈពេលមួយព្រឹកក្នុងការផ្សព្វផ្សាយអប់រំអំពីប្រភេទសត្វស្លាបជិតផុតពូជទាំងនេះ។
នាឱកាលនេះផងដែរក៏មានអ្នកចូលរួមប្រហែលជា ១៥៥ នាក់បានចូលរួមក្នុងបទបង្ហាញអប់រំ ការដើរហែក្បួនរបស់សហគមន៍ និងរបាំអូបតេន (របាំសែនព្រេន និងសម្តែងរឿងអប់រំ បញ្ឈប់ការបំពុលសត្វ) ដែលបង្ហាញពីការកៀរគរការអភិរក្សសត្វត្មាត រួមជាមួយនឹងប្រពៃណីព្រះពុទ្ធសាសនា និងជនជាតិដើមភាគតិច។
ទិវាសត្វត្មាត គឺជាផ្នែកមួយនៃគម្រោង Scale-Up II របស់អង្គការ WWF-កម្ពុជា ដែលមានគោលបំណងអនុវត្តការអភិរក្សជីវៈចម្រុះ រួមជាមួយនឹងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ជីវភាពរស់នៅ។ សូមពិនិត្យមើលគេហទំព័ររបស់យើង ដើម្បីទទួលព័ត៌មានអំពីគម្រោង Scale-Up II ៕ប្រភព៖ អង្គការ WWF-កម្ពុជា