ព័ត៌មានជាតិ

តើអ្នកដឹងទេថា អនុផលព្រៃឈើ (NTFP) គឺជាអ្វី?

ភ្នំពេញ៖ អនុផលព្រៃឈើ គឺជាធនធានដ៏អស្ចារ្យដែលប្រមូលពីក្នុងព្រៃដោយមិនចាំបាច់កាប់ដើមឈើ។ ធនធានទាំងអស់នេះផ្តល់ឱ្យយើងនូវវត្ថុសំខាន់ៗជាច្រើនដូចជាអាហារ ឱសថ និងសម្ភារប្រកបដោយនិរន្តរភាព។

នៅពេលដែលការប្រើប្រាស់ធនធានធម្មជាតិដោយមានការទទួលខុសត្រូវ នោះយើងនឹងទទួលបានវិញនូវអនុផលព្រៃឈើដែលផ្តល់នូវការចិញ្ចឹមជីវិតដ៏យូរអង្វែង ខណៈពេលដែលយើងនឹងរក្សាព្រៃឈើរបស់យើងឱ្យរីកចម្រើនផងដែរ!
អនុផលព្រៃឈើដ៏ពេញនិយមមួយក្នុងចំណោមអនុផលព្រៃឈើផ្សេងៗទៀតនោះ គឺផ្តៅ ដែលអាចដុះលូតលាស់លឿន ហើយអាចដកហូតយកមកច្នៃធ្វើជាគ្រឿងសង្ហារិមបានយ៉ាងស្រស់ស្អាត។

ចូលរួមការពារធនធានធម្មជាតិរបស់យើងទាំងអស់គ្នា តាមរយៈការគាំទ្រគំនិតផ្តួចផ្តើមអនុផលព្រៃឈើ គឺជាសកម្មភាពដែលអ្នកអាចជួយការពារព្រៃឈើរបស់យើង និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព៕
អត្ថបទ៖ អង្គការ WWF-កម្ពុជា