ភ្នំពេញ៖ បន្ទាប់ពីការប្រមូលទិន្នន័យជាច្រើនខែនៅក្នុងដែនជម្រកសត្វព្រៃសំបូរ អង្គការ WWF-កម្ពុជា មានសេចក្តីរីករាយដែលបានឃើញចំនួនសត្វត្រយងចង្កំក-ស របស់យើងកើនឡើង!
សត្វត្រយងចង្កំកស កំពុងរងគ្រោះជិតផុតពូជ ហើយប្រទេសកម្ពុជាក៏ជាទីជម្រកដ៏មានសារៈសំខាន់សម្រាប់សត្វស្លាបទាំងនេះផងដែរ។ មូលហេតុដែលនាំឱ្យប្រភេទសត្វអំបូរនេះងាយរងគ្រោះដោយសារតែការកាប់ទន្រ្ទានព្រៃឈើ ការបាត់បង់តំបន់ដីសើម ការបរបាញ់ និងសកម្មភាពរបស់មនុស្ស។
តាមរយៈកិច្ចខិតខំប្រែងក្នុងកិច្ចការអភិរក្សរបស់យើង ជំរឿនសត្វត្រយងចង្កំក-ស ក្នុងឆ្នាំ ២០២៤ បានកត់ត្រាឃើញថា យ៉ាងហោចណាស់មានចំនួន ៣១១ ក្បាលនៅទូទាំងដែនជម្រកសត្វព្រៃដែលជាការកើនឡើង ២៣% ពីចំនួននៅឆ្នាំ ២០២១។ ជាមួយគ្នានេះដែរ យើងក៏បានរកឃើញទីតាំងសំបុកសរុបទាំងអស់ចំនួន៤៩ ដែលមានកើនឡើងជាង៧៩%៕
អត្ថបទ៖ អង្គការ WWF-កម្ពុជា