ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យនឹងផ្តល់កុំព្យូរទ័រយួរដៃដល់បេក្ខជនជាប់បាក់ឌុបបាននិទ្ទេសA ដូចឆ្នាំមុន

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យបានអះអាងប្រាប់ប្រតិភូក្រសួងអប់រំនៅបន្ទាប់ពីការប្រឡងថា រដ្ឋបាលខេត្តនិងលោកនឹងផ្តល់កុំព្យូរទ័រយួរដៃ(Laptop) ដល់បេក្ខជនជាប់បាក់ឌុបបាននិទ្ទេសA ចំនួន១គ្រឿង/ម្នាក់ៗដូចដូចឆ្នាំមុនដែរ។

ចំណែកលោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានដឹងថ្ងៃទី១០ខែតុលាថា: ការប្រឡងសាកបាក់ឌុបដែលបានរៀបចំលើកដំបូងឡើងវិញនៅខេត្តនេះនាឆ្នាំ២០២៤ ពេលពេលកន្លងមក បេក្ខជន/នារីប្រឡងជាប់បាននិទ្ទេសA មាន១០០ប្លាយនាក់។ចំណែកលទ្ធផលប្រឡងបាក់ឌុបសម័យប្រឡងថ្ងៃទី៨ខែតុលាឆ្នាំ២០២៤ មន្ទីររំពឹងទុកថានឹងមានបេក្ខជនប្រឡងជាប់បាននិទ្ទេសA ច្រើននាក់ ។

សូមរំលឹកថា មុនពេលកំពុងនិងក្រោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបឆ្នាំ២០២៤ កន្លងមកនេះ នៅខេត្តបន្ទាយមានជ័យគ្មានគ្រោះថ្នាក់ចរាចរណ៍ ពោលគឺខុសពីឆ្នាំមុនៗ ។ ចំពោះបេក្ខជនមានបញ្ហាសុខភាព ស្ទើរទាំងអស់ជាបេក្ខនារី ។

នេះបើតាមលោកបណ្ឌិតកុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យឲ្យដឹង បន្ទាប់ពីរបាយាការណ៍សង្ខេបដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តនេះ។

ជាសេចក្តីសន្និដ្ឋាន របាយការណ៍ឲ្យដឹងថា : -ដំណើរការសំណេរប្រព្រឹត្តទៅដោយរលូន ។អាកាសធាតុស្រឡះល្អ(ពេលដំណើរការប្រឡង តែមានភ្លៀងពេលយប់និងល្ងាចពេលចប់ប្រឡង…) ។-មានសុវត្ថិភាពផ្លូវថ្នល់ គ្មានគ្រោះថ្នាក់ចរាចរណ៍។ ពោលគឺមុនពេលកំពុងនិងក្រោយប្រឡង។-សហការល្អជាមួយអង្គភាពប្រឆាំងអំពើរពុករលួយ។-សហការល្អជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថខេត្ត។-សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក)សម្របសម្រួលទីកន្លែងផ្ញើកង់ម៉ូតូអោយបេក្ខជនដយឥតគិតថ្លៃ។-មានសន្តិសុខ សណ្តាប់ធ្នាប់ល្អទាំងក្នុងនិងក្រៅជុំវិញមណ្ឌលប្រឡង ។ចំពោះបេក្ខជនសរុប៦.២៣៥នាក់/ស្រី៣.៥៦៩នាក់ ប្រឡងនៅ៨មណ្ឌល មាន២៥០បន្ទប់ ។ក្នុងនោះបេក្ខជនចំណេះទូទៅសរុប៥.១០៩នាក់ /ស្រី៣.០៦៩នាក់ ។បេក្ខជនស្វៃរិន ៨៤៣នាក់/ស្រី៤៣៧នាក់ បេក្ខជនបំពេញវិជ្ជា ២៨៣នាក់/៦៣នាក់ ។អវត្តមានសរុប :  ១១៨នាក់ /ស្រី៥២នាក់ ក្នុងនោះចំណេះទូទៅ១៨នាក់/ស្រី១១នាក់,ស្វៃរិន ៨៤នាក់/ ស្រី៣៨នាក់ និងបំពេញវិជ្ជា ១៦នាក់/ ស្រី៣នាក់ ។

ចំពោះសុវត្ថិភាពវិញ្ញាសានិងកិច្ចបេក្ខជនគឺហិបវិញ្ញាសានិងកិច្ចការបេក្ខជនបានរក្សាទុកនៅបន្ទប់សាលាខេត្ត។ ឯបេក្ខជនវិញបានយល់ច្បាស់ពីបទប្បញ្ញត្តិ ដោយគ្មានសំណៅឯកសារនិងគ្រឿងអេឡិចត្រូនិកឡើយ ។ឯឧបទ្ទហេតុផ្សេងៗ មានការធ្វើកំណត់ហេតុពិសេសលើមុខវិជ្ជាខ្លះ គណៈកម្មការ …។ចំពោះបេក្ខជនមានបញ្ហាសុខភាព តាមមណ្ឌលមាន២៤នាក់/ស្រី ២២នាក់ ៕