ព័ត៌មានជាតិ

ការពង្រឹងភាពជាដៃគូសម្រាប់ការងារអភិរក្ស

ភ្នំពេញ៖ អង្គការ WWF-កម្ពុជា កាលពីពេលថ្មីៗនេះ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីពិភាក្សាអំពីការបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីការពារដែនជម្រកសត្វព្រៃសំខាន់ៗរបស់កម្ពុជា។ ក្នុងកិច្ចប្រជុំនោះ ក្រុមការងារក៏បានបង្ហាញពីផែនការយុទ្ធសាស្រ្ត ៥ ឆ្នាំថ្មីរបស់អង្គការWWF-កម្ពុជា ក៏ដូចជាផ្តួចផ្តើមរៀបចំដើម្បីបន្តកិច្ចព្រមព្រៀងភាពជាដៃគូរបស់យើងជាមួយក្រសួង  តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU)។

ការពិភាក្សានាឱកាសនេះផងដែរ គឺយើងបានពិភាក្សាដោយផ្តោតលើការបន្សីគ្នានៃផែនការរបស់យើងជាមួយនឹងអាទិភាពនៃការអភិរក្សថ្នាក់ជាតិ ហើយអង្គការ WWF-កម្ពុជា ក៏ទទួលបានធាតុចូលសំខាន់ៗជាច្រើនពីក្រសួងសម្រាប់កិច្ចការនានា ដើម្បីធានាបាននូវកិច្ចសហការប្រកបដោយប្រសិទ្ធភាពឆ្ពោះទៅមុខ។ អង្គការ WWF-កម្ពុជា បានប្តេជ្ញាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ដើម្បីសម្រេចបាននូវគោលដៅបរិស្ថានរួមគ្នា និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងការអភិរក្សជីវៈចម្រុះ៕

អត្ថបទ៖ អង្គការ WWF-កម្ពុជា