ពន្ធដារ

រាជរដ្ឋាភិបាលបន្តលើកទឹកចិត្តប្រភេទពន្ធចំនួន៤​ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបា​នបន្តនិងបន្ថែមការលើកទឹកចិត្តប្រភេទពន្ធចំនួន ៤ ដែលពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យដើម្បីកាត់បន្ថយបន្ទុកចំណាយបង់ពន្ធអចលនទ្រព្យ។

កាលពីថ្ងៃទី៩ ខែតុលា​ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យ លើប្រភេទពន្ធចំនួន ៤ រួមមាន៖

  • ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ
  • ពន្ធលើចំណេញមូលធន
  • ពន្ធលើអចលនទ្រព្យ
  • ពន្ធលើដីធ្លីមិនបានប្រើប្រាស់។

ការលើកទឹកចិត្តផ្នែកពន្ធដារនេះ ស្របតាមសេចក្ដីថ្លែងការណ៍ពិសេសស្ដីពី «សមិទ្ធផល ១ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ក្នុងគោលដៅកាត់បន្ថយបន្ទុកចំណាយបង់ពន្ធដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ៕