សន្ដិសុខសង្គម

រថយន្តបុកពីក្រោយម៉ូតូអូសច្រើនម៉ែត្រសម្លា.ប់អ្នកបើកបរនៅស្រុកក្រូចឆ្មារ

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ រថយន្តដែលនៅមិនទាន់ស្គាល់អត្តសញ្ញាណ បានបើកបុកម៉ូតូមួយគ្រឿងពីខាងក្រោយដែលកំពុងធ្វើដំណើរស្របទិសគ្នា អូសប្រមាណ ៦០ ម៉ែត្រ បណ្តាលឱ្យអ្នកបើកបរម៉ូតូបានស្លា.ប់នៅលើផ្លូវជាតិលេខ ៧១ C ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតក្នុងភូមិ-ឃុំឈួក ស្រុកក្រូចឆ្មារ កាលពីក្បាលព្រលប់ថ្ងៃទី ៦ តុលា កន្លងទៅ។

ប្រភពព័ត៌មានពីស្រុកក្រូចឆ្មារបាន ប្រាប់ Cambodia Flash News ថា៖ ជនរងគ្រោះអ្នកបើកបរម៉ូតូត្រូវបុកអូសរហូតស្លាប់ជាបុរសអាយុ ៥០ ឆ្នាំឈ្មោះ ហ៊ីម រ៉សេត បើកម៉ូតូម៉ាកវ៉េវគ្មានផ្លាកលេខ មានទីលំនៅភូមិរកាពប្រាំទី១ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។ ចំណែកខាងរថយន្តមិនត្រូវស្គាល់អត្តសញ្ញាណនោះទេ ដោយសារក្រោយកើតហេតុ បានបើកគេចបាត់៕