ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំនាយទាហានក្រោមឱវាទ ចុះត្រួតពិនិត្យ តាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកនៃខេត្តសៀមរាប

ដោយ : បន្ទាយ
សៀមរាប :លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អមដំណើរដោយលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ និងនាយការិយាល័យនៅថ្ងៃទី០១ -០២ខែតុលា ឆ្នាំ ២០២៤បានចុះត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ពិនិត្យអគារធ្វើការ ការស្នាក់នៅហូបចុក ព្រមទាំងសំណេះសំណាលជាមួយបងប្អូនអាវុធហត្ថ នៅមូលដ្ឋានកងរាជអាវុធស្រុកមួយចំនួន។


បើតាមមន្ត្រី លោកមេបញ្ជាការបានចុះទៅមូលដ្ឋានកងរាជអាវុធស្ហត្ថស្រុកស្វាយលើ, ស្រុកជីក្រែង, ស្រុកសូទ្រនិគម, និងស្រុកប្រាសាទបាគង ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានសំណេះសំណាល សួរសុខទុក្ខ ស្តាប់នូវសភាពការណ៍រួមព្រមទាំងឆ្លើយតបនូវសំណូមពរលើការលំបាក ភាគងាយស្រួល។ចុងក្រោយក៏ប្រគល់សម្ភារប្រើប្រាស់មួយចំនួនសម្រាប់បម្រើការងារជាក់ស្តែងនៅតាមអង្គភាព៕