ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ រយ:ពេល១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ក្រោមការដឹកនាំនិងឈរលើស្មារតីទទួលខុសត្រូវខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់ចែងកម្លាំងនគរបាលក្រោមឱវាទបានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។ពោលគឺដើម្បីរក្សាសន្តិសុខ សុវត្ថិភាពនិងសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ តាមដងផ្លូវសំខាន់ៗ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និង ប្រជាពលរដ្ឋដែលបាន អញ្ជើទៅតាមវត្តអារាម រមនីយដ្នាននានា និង ការធ្វើដំណើរកំសាន្តក្នុងភូមិសាស្ត្រខេត្ត ប្រកបដោយសុវត្ថិភាពល្អប្រសើរ។
យោងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា: ជាលទ្ធផល សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ពុំមានអ្វីគួរឲ្យកត់សម្គាល់នោះឡើយ -បទល្មើសព្រហ្មទណ្ឌ បានកើតឡើង៣/៥លើក ប្រៀបធៀបឆ្នាំ២០២៣ ថយចុះ៤០% ។
-រំលោភសេពសន្ថវៈ៖ ១/០លើក កើន១០០% ឃាត់ខ្លួន ១នាក់ (ស្រុកស្វាយចេក)។
-បទល្មើសគ្រឿងញៀន៖បង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់៖១៤/១២លើក កើន១៧% ឃាត់ខ្លួន២៩នាក់ ស្រី០នាក់ (ថៃ០១នាក់) ក្នុងនោះមាន៖-ករណីជួញដូរ ៩លើក ឃាត់ខ្លួន ២២នាក់ ស្រី ០នាក់
-ករណីប្រើប្រាស់គ្រឿងញៀន៖ ៥លើក ឃាត់ខ្លួន ៧នាក់ ស្រី ០នាក់ ដកហូតថ្នាំម្សៅក្រាម ២៣៩កូនថង់តូច, ថ្នាំគ្រាប់ចំនួន១.២២៦គ្រាប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូករូបម្កុដ ចំនួន៥៨គ្រាប់, ថ្នាំកញ្ចប់ពណ៌ផ្កាឈូកចំនួន ១៣កញ្ចប់, ម៉ូតូ ១គ្រឿង កាំបិត ១ដើម, ជញ្ជាំងថ្លឹងថ្នាំ ៣គ្រឿង, ទូរសព្ទ៥គ្រឿង និងឧបករណ៍ សម្រាប់ជក់មួយចំនួន។
-ក្មេងទំនើង៖០១/០០លើក កើន១០០% ឃាត់ខ្លួន០៧នាក់ប្រុស (អាយុ១៧ឆ្នាំ ដល់២១ឆ្នាំ) ដកហូតកាំបិត០២ដើម សាម៉ូរ៉ៃ០១ដើម កាំបិតផ្គាក់០១ដើម និងម៉ូតូ០៣គ្រឿង។ កម្លាំងជំនាញបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ក្រុងប៉ោយប៉ែត។
-សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍៖កើតឡើង ៤/៣ករណី ប្រៀបធៀបឆ្នាំ២០២៣ ថយចុះ៣៣% បណ្តាលឲ្យមនុស្សស្លាប់ចំនួន៣/៤នាក់ ថយចុះ ២៥% ។របួស១/២នាក់ កើន៥០% កើតឡើងលើក្រុង.ស្រុក ចំនួន ៣គឺ៖ ក្រុងសិរីសោភ័ណ ១ករណី ស្រុកព្រះនេត្រព្រះ ២ករណី និងក្រុងប៉ោយប៉ែត ១ករណី។
-សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ៖កើតឡើង១៣/១២លើក កើន៨% បណ្តាលឲ្យមនុស្សស្លាប់ ៩/១២ នាក់ ថយចុះ ២៥% របួស ១នាក់ ឆេះផ្ទះ ២ខ្នង របើកដំបូលផ្ទះ ៦ខ្នង រោងគោ ៦ខ្នង ក្នុងនោះរួមមាន៖ អគ្គីភ័យ៖ ២/១លើក ឆេះផ្ទះ ២ខ្នង ខូចខាតសម្ភារៈមួយចំនួន(ស្រុកស្វាយចេក,ក្រុងប៉ោយប៉ែត)
-លង់ទឹក៖ ២/៤លើក ស្លាប់ ២នាក់ (ស្រុកស្វាយចេក និងស្រុកមង្គលបូរី)។
-អត្តឃាត (ចងក)៖ ៤/២លើក ស្លាប់ ៤នាក់ (ស្រុកថ្មពួក ១ករណី, ក្រុងប៉ោយប៉ែត ៣ករណី)។
-ពស់ចឹក៖ ១/០លើក ស្លាប់ ១នាក់ (ស្រុកថ្មពួក)។
-ផ្ទះមីន៖ ១/០លើក របួស ១នាក់ (ស្រុកអូរជ្រៅ)។
-គាំងបេះដូង ៖ ១/០លើក ស្លាប់ ១នាក់ ជនជាតិថៃ(ស្រុកមង្គលបូរី)។
-គោយន្តកន្ត្រៃយ៍ជាន់៖ ១/០លើក ស្លាប់ ១នាក់ (ស្រុកស្វាយចេក)។
-ខ្យល់កន្ត្រាក់៖ ១/០លើក របើកដំបូលផ្ទះ ៦ខ្នង រោងគោ៦ខ្នង (ស្រុកភ្នំស្រុក។
ក្រៅពីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានបន្តដាក់ចេញផែនការដល់កងកម្លាំងនគរបាល ពង្រឹងការយាមល្បាត ប្រចាំការ ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង ព្រមទាំងមានការឆែកអាវុធពេលរាត្រី បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង៕