សន្ដិសុខសង្គម

ក្មេងពីរនាក់,ម្នាក់រស់នៅភ្នំពេញបានលង់ទឹកស្រះស្លាប់នៅស្រុកពញាក្រែកចំថ្ងៃភ្ជុំបិណ្ឌ

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ ក្មេងស្រីអាយុ ៨ ឆ្នាំមកពីភ្នំពេញ និងក្មេងប្រុសអាយុ ៧ ឆ្នាំបានបបួសគ្នាចុះលេងទឹកស្រះ នៅក្បែរផ្ទះស្ថិតក្នុងភូមិកញ្ចែរ ឃុំកក់ ស្រុកពញាក្រែក បានលង់ទឹកស្លាប់ កាលពីថ្ងៃទី ២ តុលាកន្លងទៅ។

ប្រភពព័ត៌មានពីស្រុកពញាក្រែកបានឱ្យដឹងថា៖ កុមារងគ្រោះរីអាយុ ៨ ឆ្នាំឈ្មោះ ម៉េង រច្ចនី មានទីលំនៅភូមិកោះដាច់ ខណ្ឃជ្រោយចង្វា រាជធានីភ្នំពេញ និងកុមារារងគ្រោះអាយុ ៧ ឆ្នាំឈ្មោះ សាំ ភក្តី មានទីលំនៅភូមិកើតហេតុ៕