សន្ដិសុខសង្គម

កម្មករជីករ៉ែមាសនៅសំពៅលូនស្រុកមេមត់ជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត,ស្លាប់ពីរនាក់របួសធ្ងន់បីនាក់

ោយ៖ គង់ហេង
ត្បូងឃ្មុំ៖ ដោយសារតែការធ្វេសប្រហែសក្នុងការបើកបរលឿន នៅលើផ្លូវកោងបានបណ្តាលឱ្យរថយន្តធុនទេសចរណ៍មួយ គ្រឿងបានប្រឡាប់ធ្លាក់ផ្លូវធ្វើឱ្យអ្នករួមដំណើរក្នុងរថយន្តចំនួន ពីរ នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។ ចំណែក បី នាក់ផ្សេងទៀតបានរងរបួសធ្ងន់។ រីឯអ្នកបើកបរក៏រងរបួសធ្ងន់ដែរនោះ នៅមិនទាន់អាចនិយាយបានទេ ដែលគ្រោះថ្នាក់នេះបានកើតឡើង នៅលើផ្លូវកៅ ចំណុចស្ពានមួយកន្លែងស្ថិតក្នុងភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ នៅប្រមាណ ២ យប់ឈានចូលថ្ងៃទី ៣ តុលានេះ។


សមត្ថកិច្ចស្រុកមេមត់បានឱ្យដឹងថា៖ ជនរងគ្រោះដែលបានស្លាប់ជាបុរសឈ្មោះ វុន ជីវ៉ា អាយុ ២២ ឆ្នាំ នៅខេត្តកណ្តាល និងបុរសម្នាក់ទៀតឈ្មោះ ទឹម សុផុន អាយុ ៤២ ឆ្នាំមានទីលំនៅខេត្តកំពង់ធំ។ អ្នករបួសធ្ងន់ដែលត្រូវបានបញ្ជូនទៅសង្រ្តោះឯមន្ទីរពេទ្យជាបុរសអាយុ ២៥ ឆ្នាំឈ្មោះ ឡាយ សុវណ្ណរ័ត្ន មានទីលំនៅរាជធានីភ្នំពេញ,ជាបុរសអាយុ ៣២ ឆ្នាំឈ្មោះ សុខ ឆេងអ៊ាង នៅខេត្តមណ្ឌលគិរី និងបុរសអាយុ ៤២ ឆ្នាំឈ្មោះ វុធ មានទីលំនៅខេត្តកំពង់ចាម។ ទាំងអ្នកស្លាប់ និងរបួសជាកម្មករជីករ៉ែមាស នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់។


ប្រភពព័ត៌មានបានបន្តថា៖ យរថយន្តម៉ាកតូយ៉ូតាហ៊ីលុច ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2AM-8945 មិនទាន់កំណត់អត្តសញ្ញាណរបស់អ្នកបើកបរបានទេ ព្រោះរបួសធ្ងន់ មិនអាចនិយាយបាន ៕