ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ ឱកាសពីធីបុណ្យភ្ជុំបិណ្ឌនេះ គ្រួសារយោធិនពិការនៅមណ្ឌលយោធិនពិការ ៣១៧ ភ្នំឆត្រ ខេត្តបន្ទាយមានជ័យទទួលអំណោយពីលោកនាយឧត្តមសេនីយ៍ ទៀ សីហា និងលោកស្រី ផ្តល់ជូនតាមរយះ លោកនាយឧត្តមសេនីយ៍យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិនិងលោកស្រីនៅថ្ងៃទី៣០ ខែកញ្ញា ២០២៤ ។
ក្នុងពិធីនេះដែរក៌មានអញ្ជញចូលរួមពីលោកនាយឧត្ដមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណៈកម្មការគ្រប់គ្រង់កសាងមណ្ឌលអភិវឌ្ឍន៍យោធិពិការ ៣១៧ តេជោភ្នំឆត្រ លោកឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាកាយោធភូមិភាគទី៥ និងលោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ។
លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង នាយកមណ្ឌលអភិវឌ្ឍន៍យោធិពិការ៣១៧ គូសបញ្ជាក់ថា៖ មណ្ឌលនេះបានដំណើការមកដល់បច្ចុប្បន្នមានអតីតយុទ្ធជនជាកងទ័ព. នគរបាលនិងកងរាជអាវុធហត្ថ រួមទាំងក្រុមគ្រួសាររស់នៅផងដែរ។
ក្នុងនោះគ្រួសារយោធិនពិការនៅមណ្ឌលមានចំនួន៦៥០ គ្រួសារ មនុស្សរាយ១.៨៨៤ លើសពីនេះ មណ្ឌលក៍ទទួលបានអំណោយបន្ថែមទៀតដូចជា៖ ផ្ទះគ្រូបង្រៀន, អគាសិក្សា ,និងបណ្ណាល័យកំពុងសាងសង់ ការស្ដាបឹងសម្រាប់ផលិតទឹកស្អាត , រថយន្តសង្គ្រោះដែលជាអំណោយផ្ទាល់ របស់ឯកឧត្ដម នាយឧត្តមសេនីយ៍ទៀសីហា និងលោកស្រី សម្រាប់បំពេញតម្រូវការចាំបាច់ដល់គ្រួសាជនពិការ ក្នុងមណ្ឌលផងដែរ។
លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង បានថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាព្រមទំាងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ហ៊ុន ស៊ីណាត ដែរជានិច្ចជាកាល តែងតែគិតគូពីសុខទុក្ខនិងផ្ដល់អំណោយជូនយោធិនពិការ និងគ្រួសារ គ្រប់គ្រាផងដែរ។
លោកនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានធ្វើការកោតសរសើរចំពោះការដឹកនាំ និងការអភិវឌ្ឍសមិទ្ធផលនានាក្នុងអង្គភាព ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ នានានៅក្នុងមណ្ឌល។
ឯកឧត្ដម នាយឧត្តមសេនីយ៍ យន្ត មីន បានបន្តទៀតថា សង្គ្រាមកន្លងទៅបានធ្វើអោយបងប្អូនទាំងអស់គ្នាធ្លាក់ខ្លួនពិការ ។
ក្រោយបានទទួលសន្តិភាពពេញលេញ ក៏សម្តេចតេជោ ហ៊ុន សែន មិនបានបោះបង់ចោលបងប្អូន ដែលបានបូជាឈាមស្រស់ និងសាច់ស្រស់ក្នុងសមរភូមិនោះឡើយ ។
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ យន្ត មីន ក៌បានប្រគល់ថវិកា ៣លានរៀល មី៣០កេស ស៊ីម៉ងត៍ ១០តោនគ្រួសារយោធិនពិការនៅមណ្ឌលយោធិនពិការ៣១៧ភ្នំឆ័ត្រ ថវិកា២លាន២០ម៉ឺនរៀលជូនបន្ថែម ១០០០ដុល្លារស៊ីម៉ងត៍ ១០តោន សម្រាប់កសាងវិហារ ៕