ដោយ៖ គង់ហេង
កំពង់ចាម៖ ខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក «ង» នៅថ្ងៃទី ១៧ តុលាខែក្រោយនេះរយៈពេលមួយថ្ងៃពោល គឺជាឱកាសអបអរសាទរបុណ្យចេញព្រះវស្សា ក្នុងទន្លេមេគង្គខាងមុខ នាគពីរជ្រោយថ្ម ក្រុងកំពង់ចាម។
នេះបើតាមការថ្លែងបញ្ជាក់ឱ្យរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅក្នុងការឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ និវត្តន៍ជន និងកងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ នៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តនេះ នាឱកាសបុណ្យភ្ជុំបិណ្ឌ នៅក្នុងសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៣០ កញ្ញានេះ។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមាន ប្រសាសន៍ថា៖ ក្នុងនោះមន្ទីរ អង្គភាពនានា ក៏អាចត្រៀមទូក«ង» មួយគ្រឿងម្នាក់ ហើយដូចគ្នាក្រុង ស្រុក សូមចលនាចូលរួមអុំលេងកម្សាន្ត។ យើងសង្ឃឹមថា ឆ្នាំនេះនឹងមានទូក«ង»ចូលរួមអុំប្រណាំងច្រើន៕