ដោយ : បន្ទាយ
សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប រួមជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ បានអញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តកេសរារាម ក្រុងសៀមរាប ខេត្តសៀមរាប។
នេះបើតាមក្រុមការងារបានឲ្យដឹងកាលពីថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន រួមជាមួយមន្ត្រីក្រោមឱវាទ បាននាំយកនូវទេយ្យទាននិងបច្ច័យវេរប្រគេនព្រះសង្ឃនិងបានធ្វើពិធីរាប់បាត្រទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដើម្បីទុកជាកុសលរៀងៗខ្លួនផង និងឧទ្ទិសកុសលផលបុណ្យដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតិទាំង៧សន្ដាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដែលបានពលីមរណៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងរយៈកាលកន្លងមកផងដែរ៕