ប្រែសម្រួល៖ ស្រីនិច
ប៉េកាំង៖ ប្រទេសចិនបាននិយាយនៅថ្ងៃពុធ ទី២៥ ខែកញ្ញា ថា ខ្លួនបានជោគជ័យក្នុងការបាញ់បង្ហោះកាំជ្រួចអន្តរទ្វីបដ៏កម្រមួយ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាទង្វើមួយទំនងជាបង្កើនការព្រួយបារម្ភជាអន្តរជាតិអំពីការបង្កើតនុយក្លេអ៊ែររបស់ប្រទេសនេះ។
ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីល ICBM ដែលមានក្បាលគ្រាប់មិនពិត ត្រូវបានបាញ់បង្ហោះដោយកងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជន (PLA) នៅម៉ោង 8.44 នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង (0044 GMT) កាលពីថ្ងៃពុធ ហើយបានធ្លាក់ចូលទៅក្នុងតំបន់សមុទ្រដែលគេរំពឹងទុក។ វាគឺជា “ការរៀបចំជាទម្លាប់នៅក្នុងផែនការបណ្តុះបណ្តាលប្រចាំឆ្នាំរបស់យើង” ហើយមិនសំដៅទៅកាន់ប្រទេស ឬគោលដៅណាមួយឡើយ។
ប្រទេសចិន “ជូនដំណឹងដល់បណ្តាប្រទេសដែលពាក់ព័ន្ធជាមុន” យោងតាមរបាយការណ៍របស់ស៊ីនហួដាច់ដោយឡែក ដែលមិនបានបញ្ជាក់ច្បាស់ពីផ្លូវរបស់មីស៊ីល ឬកន្លែងដែលពិតប្រាកដនៅក្នុង “សមុទ្រខ្ពស់នៃមហាសមុទ្រប៉ាស៊ីហ្វិក” ដែលវាបានធ្លាក់។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា ការបាញ់បង្ហោះនេះ “បានសាកល្បងប្រកបដោយប្រសិទ្ធភាពនូវដំណើរការនៃសព្វាវុធ និងឧបករណ៍ និងកម្រិតហ្វឹកហ្វឺនរបស់កងទ័ព ហើយសម្រេចបាននូវគោលដៅដែលរំពឹងទុក” ។
មន្ត្រីឆ្មាំសមុទ្រជប៉ុនបាននិយាយថា ខ្លួនបានទទួលការព្រមានអំពីការធ្វើនាវាចរណ៍ពីប្រទេសចិនកាលពីថ្ងៃចន្ទសម្រាប់ “កម្ទេចកម្ទីអវកាស” នៅក្នុងតំបន់ចំនួនបីនៅក្នុងសមុទ្រចិនខាងត្បូង និងប៉ាស៊ីហ្វិកភាគខាងជើងនៃកោះ Luzon របស់ប្រទេសហ្វីលីពីន និងនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងកាលពីថ្ងៃពុធ។
មន្ត្រីរូបនេះបានបដិសេធមិនបញ្ជាក់ថាវាពាក់ព័ន្ធនឹងការបាញ់មីស៊ីលដែលបានរាយការណ៍ឬអត់ ប៉ុន្តែក្រោយមកអ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ក្រុងតូក្យូបានប្រាប់អ្នកយកព័ត៌មានជប៉ុនមិនបានជូនដំណឹងទេ។
លោក Yoshimasa Hayashi បាននិយាយថា “មិនមានការជូនដំណឹងពីភាគីចិនជាមុនទេ” អំពីការបាញ់បង្ហោះ ICBM លោក Yoshimasa Hayashi ដោយបន្ថែមថា ការកសាងយោធារបស់ទីក្រុងប៉េកាំង គឺជា “ក្តីបារម្ភដ៏ធ្ងន់ធ្ងរ” ៕
ប្រភព៖ Agency/nc/ec