ព័ត៌មានជាតិ

អភិបាល អភិបាលរងនិងប្រធាន សមាជិកក្រុមប្រឹក្សានៃរដ្ឋបាលខេត្តបន្ទាយមានជ័យកាន់វេនបិណ្ឌបន្តបន្ទាប់នៅវត្តនានា

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ លោកអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រីជ័យ ណារី បានអញ្ជើញរាប់បាត្របញ្ចប់ការកាន់វេនទី៦របស់រដ្ឋបាលខេត្ត ចូលវេនទី៧ នៅវត្តគោកព្រិច ស្ថិតនៅឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៤ ដោយនៅក្នុងនោះមានចូលរួមកិច្ចមួយចំនួននៃពិធីកាន់បិណ្ឌ ,បានប្រគេនទេយ្យទាន សម្ភារ ចង្ហាន់ និងបច្ច័យចំនួន១លានរៀល/១វត្តៗ ។

មុននេះ លោក លី សិវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាងដលោកអ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងមន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចូលរួមកាន់វេនទី៣របស់រដ្ឋបាលខេត្តនៅវត្តគិរីជុំចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

ឯលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត តំណាងអភិបាលខេត្ត រួមទាំងសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចូលរួមកាន់វេនទី២ របស់រដ្ឋបាលខេត្ត នៅវត្តធម្មសាមគ្គីពង្រ ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៨ខែកញ្ញា និងលោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងអភិបាលរងខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធជុំខេត្តបានអញ្ជើញរាប់បាត្របញ្ចប់ការកាន់វេនទី១ របស់រដ្ឋបាលខេត្ត ចូលវេនទី២នៅវត្តសមាធិផល ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤៕