ដោយ : បន្ទាយ
ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និង មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤ ។
ម្ចាស់វេនទាំងអស់មានចិត្តជ្រះថ្លារួមគ្នានាំយកនូវ បច្ច័យ និងទេយ្យទាន វេរប្រគេនព្រះសង្ឃ ព្រមទាំងធ្វើពិធីរាប់បាត្រ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកុសលរៀងៗខ្លួនផង និងឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន ចាស់ព្រឹទ្ធាចារ្យ រៀមច្បង…ដែលបានតម្កល់អដ្ឋិធាតុនៅក្នុងទីវត្តអារាមមួយនេះផង ព្រមទាំង បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតិការទាំង៧សន្តាននិងឧទ្ទិសដល់វិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលីមរណៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងរយៈកាលកន្លងមកផងដែរ៕