ប្រែសម្រួល៖ស្រីនិច
ក្រុងហ្សេរុយសាឡឹម/បេរូត៖ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅក្រុមហេសបូឡាជាងមួយពាន់នាក់នៅថ្ងៃចន្ទទី ២៣ ខែកញ្ញា ដោយបានសម្លាប់មនុស្សចំនួន ៤៩២ នាក់ និងបានបញ្ជូនមនុស្សរាប់ម៉ឺននាក់ត្រូវភៀសខ្លួនដើម្បីសុវត្ថិភាពនៅថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍របស់លីបង់។
បន្ទាប់ពីមានការបាញ់ផ្លោងឆ្លងព្រំដែនដ៏ធ្ងន់បំផុតមួយចំនួនចាប់តាំងពីអរិភាពបានផ្ទុះឡើងក្នុងខែតុលា អ៊ីស្រាអែលបានព្រមានប្រជាជនក្នុងប្រទេសលីបង់ឱ្យជម្លៀសចេញពីតំបន់ដែលខ្លួនបាននិយាយថាចលនាប្រដាប់អាវុធកំពុងរក្សាទុកអាវុធ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានផ្ញើសេចក្តីថ្លែងការណ៍ជាវីដេអូខ្លីមួយទៅកាន់ប្រជាជនលីបង់។
គាត់បាននិយាយថា “សង្រ្គាមរបស់អ៊ីស្រាអែលមិនមែនជាមួយអ្នកទេ វាស្ថិតនៅជាមួយក្រុមហេសបូឡា។ អស់រយៈពេលជាយូរមកហើយ Hezbollah បានប្រើអ្នកជាខែលការពារមនុស្ស” ។
លោក Nasser Yassin រដ្ឋមន្ត្រីលីបង់ដែលសម្របសម្រួលការឆ្លើយតបវិបត្តិបានប្រាប់រ៉យទ័រថា ទីជម្រកបណ្តោះអាសន្នចំនួន ៨៩ នៅក្នុងសាលារៀន និងកន្លែងផ្សេងទៀតត្រូវបានដំណើរការដោយមានសមត្ថភាពសម្រាប់មនុស្សជាង ២៦.០០០ នាក់ ខណៈដែលជនស៊ីវិលបានភៀសខ្លួនចេញពី “អំពើឃោរឃៅរបស់អ៊ីស្រាអែល”។
បន្ទាប់ពីសង្គ្រាមជិតមួយឆ្នាំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សានៅព្រំដែនភាគខាងត្បូងរបស់ខ្លួន អ៊ីស្រាអែលកំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅកាន់ព្រំដែនភាគខាងជើង ជាកន្លែងដែលក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់បាននឹងកំពុងបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងអ៊ីស្រាអែលដើម្បីគាំទ្រក្រុមហាម៉ាសដែលគាំទ្រដោយអ៊ីរ៉ង់ផងដែរ។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារក្រុមហេសបូឡានៅភាគខាងត្បូង ខាងកើត និងខាងជើងរបស់ប្រទេសលីបង់។
ក្រសួងសុខាភិបាលលីបង់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤៩២នាក់បានស្លាប់ក្នុងនោះមានកុមារ ២៤នាក់ និងស្ត្រី ៤២នាក់ និងរបួស ១.៦៤៥នាក់។ មន្ត្រីលីបង់ម្នាក់បាននិយាយថា វាជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតរបស់ប្រទេសលីបង់ ដោយសារអំពើហិង្សាចាប់តាំងពីសង្គ្រាមស៊ីវិលឆ្នាំ 1975-1990មក៕
ប្រភព៖ Reuters/dy/rc/fs