ប្រែសម្រួល៖ស្រីនិច
ហ្សេរុយសាឡឹម៖ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅចំនួន ៣០០ កាលពីថ្ងៃចន្ទក្នុងប្រទេសលីបង់ ក្នុងការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាបំផុតមួយក្នុងរយៈពេលជិតមួយឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Hezbollah ។
ក្រសួងសុខាភិបាលលីបង់បាននិយាយថា មនុស្ស ១០០ នាក់ត្រូវបានសម្លាប់ និង ៣០០ នាក់រងរបួសក្នុងការវាយប្រហារនោះ។
កងទ័ពបានប្រកាសពីសកម្មភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបង្ហោះរូបថតនៃអ្វីដែលបាននិយាយថា មេយោធាគឺឧត្តមសេនីយ៍ឯក Herzi Halevi បានយល់ព្រមលើការវាយប្រហារបន្ថែមពីទីស្នាក់ការយោធានៅទីក្រុង Tel Aviv ។
Halevi និងមេដឹកនាំអ៊ីស្រាអែលផ្សេងទៀតបានសន្យាថានឹងចាត់វិធានការកាន់តែតឹងរ៉ឹងប្រឆាំងនឹងក្រុម Hezbollah នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ខណៈដែលអ៊ីស្រាអែលកំពុងធ្វើការវាយប្រហារ អាជ្ញាធរអ៊ីស្រាអែលបានរាយការណ៍ពីស៊ីរ៉ែនវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅភាគខាងជើងអ៊ីស្រាអែលព្រមានពីការបាញ់គ្រាប់រ៉ុក្កែតពីប្រទេសលីបង់។
កាលពីព្រឹកថ្ងៃចន្ទ អ៊ីស្រាអែលបានជំរុញឱ្យប្រជាជននៅភាគខាងត្បូងប្រទេសលីបង់ ជម្លៀសចេញពីផ្ទះសម្បែង និងអគារផ្សេងទៀត ដែលខ្លួនបានអះអាងថា ក្រុមហេសបូឡាហ៍បានរក្សាទុកអាវុធ ដោយនិយាយថា យោធានឹងធ្វើ “ការវាយប្រហារយ៉ាងទូលំទូលាយ” ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ។
វាគឺជាការព្រមានលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំនៃជម្លោះដែលកើនឡើងជាលំដាប់ ហើយបានកើតឡើងបន្ទាប់ពីការផ្ទុះអាវុធយ៉ាងខ្លាំងជាពិសេសកាលពីថ្ងៃអាទិត្យ។ ក្រុមហេសបូឡាបានបាញ់រ៉ុក្កែត កាំជ្រួច និងយន្តហោះគ្មានមនុស្សបើកប្រហែល 150 គ្រាប់ទៅកាន់ភាគខាងជើងអ៊ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហារដែលបានសម្លាប់មេបញ្ជាការកំពូលម្នាក់ និងយុទ្ធជនរាប់សិបនាក់។
មិនមានសញ្ញានៃការជម្លៀសចេញភ្លាមៗពីភូមិនានានៃភាគខាងត្បូងប្រទេសលីបង់ ហើយការព្រមានបានបើកលទ្ធភាពដែលអ្នកស្រុកមួយចំនួនអាចរស់នៅក្នុង ឬនៅជិតរចនាសម្ព័ន្ធគោលដៅដោយមិនដឹងថាពួកគេមានគ្រោះថ្នាក់។
ការវាយប្រហារ និងការប្រឆាំងកាន់តែខ្លាំងឡើងបានបង្កើនការភ័យខ្លាចនៃសង្គ្រាមទាំងមូល សូម្បីតែអ៊ីស្រាអែលនៅតែប្រយុទ្ធជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងព្យាយាមប្រគល់ចំណាប់ខ្មាំងជាច្រើននាក់ដែលត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា របស់ក្រុមហាម៉ាស់។ ក្រុម Hezbollah បានប្តេជ្ញាបន្តការវាយប្រហាររបស់ខ្លួនក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន និងក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់។ អ៊ីស្រាអែលនិយាយថា ខ្លួនបានប្តេជ្ញាថានឹងវិលទៅរកភាពស្ងប់ស្ងាត់ទៅព្រំដែនភាគខាងជើងរបស់ខ្លួនវិញ។
អ្នកកាសែត Associated Press នៅភាគខាងត្បូងប្រទេសលីបង់ បានរាយការណ៍ថា ការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា សំដៅលើតំបន់ជាច្រើននៅព្រឹកថ្ងៃចន្ទ រួមទាំងតំបន់មួយចំនួននៅឆ្ងាយពីព្រំដែន៕