ព័ត៌មានជាតិ

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញនាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺ

ដោយ : បន្ទាយ

ភ្នំពេញ :លោកវរសេនីយ៍ត្រី​ ប៉ឹង​ កំរិត​ មេបញ្ជាការ វរសេនាតូចអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកព្រឹន្ទបាលឯក សេង សុវណ្ណ សមាជិកវរសេនាតូច ដែលមានជំងឺខ្សោយក្រលៀន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។នេះបើតាមមន្ត្រីក្រុមការងារឲ្យដឹងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ត្រី ប៉ឹង កំរិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ រួមមានថវិកាចំនួន ១.០០០.០០០រៀល, ទឹកសុទ្ធ ០៥កេស, ទឹកដោះគោឆៅ ០២យួរ, ផ្លែឈើ ចំនួន១ត្រក ជាអំណោយសួរសុខទុក្ខផងដែរ៕