ប្រែសម្រួល៖ស្រីស្រស់
រូបថតរបស់នាង Jennifer Lopez នៅលើគ្រែពូកជាមួយអតីត Diddy របស់នាងបានលេចចេញជាថ្មីបន្ទាប់ពីការចាប់ខ្លួនរបស់តារារ៉េបដ៏អាម៉ាស់កាលពីពេលថ្មីៗនេះបង្កឲ្យមានការភ្ញាក់ផ្អើលរួចមក។
Diddy អាយុ 54 ឆ្នាំត្រូវបានចាប់ខ្លួននៅទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទសប្តាហ៍មុន ដែលជាផ្នែកមួយនៃការស៊ើបអង្កេតការជួញដូរផ្លូវភេទហើយបច្ចុប្បន្នមហាតន្រ្តីរូបនោះ ត្រូវបានឃុំខ្លួនគាត់នៅមជ្ឈមណ្ឌលឃុំឃាំង Metropolitan របស់ Brooklyn សហរដ្ឋអាមេរិក។
ដោយតុលាការបានបដិសេធមិនបាននៅក្រៅឃុំ គាត់ត្រូវបានដាក់ឱ្យនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទជួញដូរផ្លូវភេទ ការវាយដំ និងការចោទប្រកាន់ទាក់ទងនឹងពេស្យាចារជាច្រើនករណីទៀត៕