ដោយ៖ព្រះអង្គខ្មៅ
បាត់ដំបង៖ រថយន្តបើកបរលឿនបុកម៉ូតូទាំងកំរោលគាបជាប់អូសជាង ២០០ម៉ែត្របណ្តាលឲ្យឆេះ និងស្លា.ប់បុរសម្នាក់ត្រង់ផ្លូវវាងក្រុង។
ប្រភពពលរដ្ឋនៅទីតាំងកើតហេតុបានបញ្ជាក់បឋមថា÷ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត ១២:០០នាទីរំលងអធ្រាត្រ ថ្ងៃទី ១៩ ឈានចូលថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០២៤ ត្រង់ចំណុចផ្លួវហាយវេវាងក្រុង ឋិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពខាងលើបានបន្តថា÷ ដំបូងឡើយគាត់បានឃើញម៉ូតូជនរងគ្រោះធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងបើកបរក្នុងទិសដៅស្របទិសគ្នាហើយបានបុកម៉ូតូយ៉ាងពេញទំហឹងពីក្រោយបណ្តាលឲ្យខ្ទាតប៉ើងអ្នកបើកបរម៉ូតូម្នាក់ស្លាប់ភ្លាមៗ រីឯម៉ូតូត្រូវគាបជាប់នឹងក្រោមរថយន្តអូសប្រមាណជា ២០០ម៉ែត្រហើយបានឆេះខ្ទេចតែម្តង។ ម៉ូតូម៉ាកវ៉េវ ពាក់ផ្លាកលេខ បាត់ដំបង ១AO-៣៤៥៧ ចំណែកសពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ករណីដដែលនេះដែររថយន្តបង្កក្រោយជួបហេតុការណ៍បានបន្តបើកគេចខ្លួនបាត់ភ្លាមៗដែរ៕