សន្ដិសុខសង្គម

អាវុធហត្ថខេត្តសៀមរាបត្រៀមអន្តរាគមន៍ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់និងសង្គ្រោះ បើសិនមានគ្រោះមហន្តរាយ

ដោយ : បន្ទាយ

សៀមរាប៖  កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង១៣ បានបង្ហាញសកម្មភាពការងារប្រជុំជួរត្រួតពិនិត្យកម្លាំង ត្រៀមអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ និងឧបទ្ទវហេតុផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ ដើម្បីបង្ការ បង្ក្រាប សង្គ្រោះ ឲ្យបានទាន់ពេលវេលា។

នេះបើតាមលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងកាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៤ ។

លោកបានបន្តថា : ក្នុងនោះក៏មានសកម្មភាពការងារការពារជូនគណៈប្រតិភូអាស៊ាន ក្រុមការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងទ័ពជើងអាកាសលើកទី១១, ការងារសហការ, សម្រួលចរាចរណ៍សិស្ស ចេញ-ចូលសាលារៀន និងសម្អាតអនាម័យនៅជុំវិញបន្ទាយ និងកន្លែងស្នាក់នៅ។

បន្ថែមលើនោះ ត្រៀមលក្ខណៈជាស្រេចនូវការអន្តរាគមន៍ បង្ការ សង្គ្រោះបើសិនមានគ្រោះធម្មជាតិកើតឡើងផងដែរ ៕