កីឡា

ទិវាពិភពលោក​នៃការសង្រ្គោះបឋម​ ក្រោមប្រធានបទ​ «សង្រ្គោះ​បឋម​ និង​កីឡា»នៅបន្ទាយមានជ័យ

ដោយ : បន្ទាយ
បន្ទាយមានជ័យ:ទិវាពិភពលោក​ នៃការសង្គ្រោះបឋម​ ក្រោមប្រធានបទ«សង្គ្រោះបឋមនិងកីឡា»​ សម្រាប់ខេត្តបន្ទាយមានជ័យបានរៀបចំឡើងនៅបរិវេណ​តារាងបាល់ទាត់​នៃវិទ្យាល័យសម្ដេចឪ​ នៅក្នុងក្រុងសិរីសោភ័ណ កាលពីថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២៤​ ។

លោក​ ធូ​ សុីភ័ណ្ឌ​ ដែលជានាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ថា​ ការប្រារព្ធទិវាពិភពលោក​ វិជ្ជា​សង្គ្រោះបឋម​ ឆ្នាំ២០២៤នេះ​ ក្នុងគោលបំណងផ្សព្វផ្សាយឲ្យមានការយល់ដឹងពីវិធីជួយសង្គ្រោះដល់ជនរងគ្រោះពិសេសប្អូនៗ​ ដែលកំពុងលេងកីឡាបាល់ទាត់​ នៅក្នុងសហគមន៍ប្រកបដោយសុវត្ថិភាព​ និងឲ្យបានត្រឹមត្រូវតាមបច្ចេកទេស​ សម្រាប់កាត់បន្ថយអត្រាគ្រោះថ្នាក់​មុនពេលគ្រូពេទ្យមកជួយសង្គ្រោះ​ ឬមុនពេលបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

លោកបន្តថា: ប្រធានបទ​ទិវាពិភពលោកសង្គ្រោះបឋមឆ្នាំ២០២៤​ សង្គ្រោះបឋមនិងកីឡា​ មានគោលបំណងបង្ហាញពីចំណុចសំខាន់​ និងមានថាមពល​ ដេីម្បីស្វែងយល់សង្គ្រោះបឋម។

លោក អ៊ុ​ រាត្រី​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យថ្លែងក្នុងឱកាសនោះថា : “​ការលេងកីឡានាំមកនូវសុខភាពល្អ ក៏ប៉ុន្តែអាចប្រឈមនឹងហានិភ័យផ្សេងៗ​ ។ ចំពោះកីឡាបាល់ទាត់ រួមមានការបាក់ឆ្អឹងដៃជើង​ បែកមុខ គ្រិចចង្កេះ ដោយការប៉ះទង្គិចជាដើម “។

លោកបានជំរុញអោយការប្រារព្ធទិវាពិភពលោកសង្គ្រោះបឋមនេះ​ អាចសម្រេចគោលបំណងដើម្បីទទួលបាននូវចំណេះដឹងនិងការគាំទ្រការថែទាំពីអ្នកសង្គ្រោះបឋមឲ្យកាន់តែប្រសើរឡើង​ សម្រាប់ជនគ្រប់រូប​ ដើម្បីការយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅធានាបាននូវការសង្គ្រោះបឋម​ គឺស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា​២០២១​ ,២០៣០​ ក្នុងមួយគ្រួសារត្រូវមានអ្នកចេះវិធីសង្គ្រោះបឋម ស្ថាប័នសាធារណៈឬវិស័យឯកជនយល់ដឹង​ ពីវិធីសង្គ្រោះបឋម ៕