ដោយ : បន្ទាយ
បន្ទាយមានជ័យ ÷កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា ហើយត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា : ជនសង្ស័យមានឈ្មោះ សំ ប៊ុនណាត ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រើអំពើហិង្សាទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសហើម និងជាំភ្នែកខាងឆ្វេង។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ាក ទិត្យ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់អូរឬស្សីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៨ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ល្ងាច ។
លោកបានបន្តថា: ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយទៅលេីជនរងគ្រោះ ព្រោះតែជនរងគ្រោះនិយាយដៀមដាមមកលេីខ្លួនរឿងដុតសំរាម ហេីយក៏បានប្រតាយប្រតប់គ្នា ហើយជនរងគ្រោះដួលទៅលេីដីបណ្តាលឱ្យរងរបួសដូច្នេះ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕