ព័ត៌មានជាតិ

ត្រួតពិនិត្យតួនាទីភារកិច្ចនិងវឌ្ឍនភាពការងាររបស់មន្ទីរសម្ភារបច្ចេកទេសនៃកងរាជអាវុធហត្ថខេត្តសៀមរាប

ដោយ : បន្ទាយ

សៀមរាប៖ កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសេនាធិការ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រជុំត្រួតពិនិត្យតួនាទីភារកិច្ច និងវឌ្ឍនភាពការងាររបស់មន្ទីរសម្ភារបច្ចេកទេស ។

កម្មវិធីមានការចូលរួមពីលោកមេបញ្ជាការរងទទួលការងារសម្ភារបច្ចេកទេស លោកប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ និងជំនួយការចំណុះឲ្យមន្ទីរ ។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន បាននិយាយថា កិច្ចប្រជុំដើម្បីរៀបចំរបៀបរបបការងារថ្មី ព្រមទាំងចុះពិនិត្យតាមការិយាល័យជំនាញនីមួយៗផងដែរ។

ដោយឡែក លើការងារទ្រោលសន្តិសុខ សណ្តាប់ធ្នាប់ កងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប និងក្រុង ស្រុកនានាបានបន្តចេញប្រតិបត្តិការ ល្បាតប្រចាំការតាមបណ្តាគោលដៅដូចដែលមានផែនការនិងបទបញ្ជារួចមកហើយ ៕