ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សៀ ទីន ថ្លែងអំណរគុណចំពោះសប្បុរសជនដែលស្រឡាញ់និងផ្តល់អំណោយកងរាជអាវុធហត្ថ

ដោយ : បន្ទាយ

សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានទទួលនូវទឹកសុទ្ធចំនួន ៣០០កេស, ភេសជ្ជៈ ចំនួន ១៥០កេស, មីជាតិចំនួន ១០កេសធំ ដែលកម្មវិធីធ្វើនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ។

មន្ត្រីបានបន្តថា : សប្បុរសជន០៦រូប ដែលមាន លោក ឡុង ចាន់រិទ្ធ និងភរិយា, លោក កង សុទ្ធី និងភរិយា, លោក គឹម ប៊ុនទី និងភរិយា, លោក សើ វណ្ណដា និងភរិយា, លោក ហាំ មីកា, លោក គង់ ឡាយហេង ។

ពួកគាត់បាននាំនូវអំណោយឧបត្ថម្ភនាំយកមកប្រគល់ជូនដល់កងរាជអាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំង០៦រូប ដែលមានចិត្តសប្បុរសឧបត្ថម្ភ និងគាំទ្រដល់អាវុធហត្ថខេត្តសៀមរាបនាពេលនេះ និងសូមជូនពរ៕