ដោយ៖ គង់ហេង
កំពង់ចាម៖ រយៈពេលមួយថ្ងៃ ថ្ងៃទី ៧ កញ្ញា ក្រុមគ្រូពេទ្យល្បីៗ នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមកិច្ចសហការរបស់ក្រុមការងារពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ បានចុះពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅ ឃុំ ស្រុកកោះសូទិន ដោយឥតគិតថ្លៃក្នុងវិទ្យាល័យកោះសូទិននោះ សរុបសម្រេចបានចំនួន ៤.៥៦៨ អង្គ/នាក់។
ក្នុងនោះបើតាមការបញ្ជាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់លោកវេជ្ជបណ្ឌិត កែវ វណ្ណា ជ.ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក អនុប្រធាន និងជាប្រធានស្តីទីក្រុមការងារប្រតិបត្តិការថា៖ ចំនួនអ្នកពិនិត្យ និងព្យាបាលមានៈ ១. ជំងឺទូទៅបានចំនួន ៤៦១នាក់,២.ជំងឺបេះដូង និងសរសៃឈាមបានចំនួន ២៨០ នាក់, ៣.ជំងឺមនុស្សចាស់បានចំនួន៣២៦ នាក់,៤. ជំងឺត្រចៀក ច្រមុះ បំពង់កបានចំនួន ២៨៥ នាក់ព្រមទាំង បំពាក់ឧបករណ៍សំឡេង (គ.ថ្លង់) បានចំនួន ៥ ករណី,៥. ជំងឺភ្នែកបានចំនួន ៤៤៥ នាក់,៦. ជំងឺសើស្បែក និងកាមរោគបានចំនួន ២៣០ នាក់,៧.ជំងឺកុមារបានចំនួន ២៨៥ នាក់,៨.ជំងឺវះកាត់ និងរោគសន្លាក់បានចំនួន ២០៥ នាក់ ក្នុងនោះវះកាត់តូចបានចំនួន ៩ ករណី,៩.ជំងឺមាត់ធ្មេញបានចំនួន ១៥៩ នាក់,១០.ពិនិត្យអេកូសាស្ត្របានចំនួន ១០៧ នាក់,១១. រោគស្ត្រី និងពិនិត្យផ្ទៃពោះបានចំនួន១៣៥ នាក់,១២. ផ្នែកមន្ទីរពិសោធន៍បានចំនួន ២៧១ នាក់,១៣.ជំងឺផ្លូវចិត្តបានចំនួន ២៥ នាក់,១៤.អប់រំសុខភាពសាធារណៈបានចំនួន ១១៣ នាក់ និង១៥.ពិនិត្យបឋម និងវាស់សំពាធឈាមបានចំនួន ១២៤១ នាក់៕