ព័ត៌មានជាតិ

នាំយកអំណោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះសួរសុខទុក្ខគ្រួសារលោកមេបញ្ជាការរងខណ្ឌដែលជួបគ្រោះថ្នាក់ចរាចរណ៍ខណៈទៅមើលម្ដាយកំពុងសង្គ្រោះបន្ទាន់

ដោយ : បន្ទាយ

ភ្នំពេញ : មន្ត្រីអាវុធហត្ថបានឲ្យដឹងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ថា លោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនិងអំណោយរបស់សមាជិកមូលដ្ឋានអាវុធហត្ថខណ្ឌ សរុបមានថវិកា ចំនួន ២,០០០,០០០រៀល, ភេសជ្ជៈចម្រុះ ០៩កេស, ផ្លែឈើមួយត្រកទៅជូនលោកវរសេនីយ៍ត្រី ហ៊ន ឡៃ មេបញ្ជាការរង អាវុធហត្ថខណ្ឌ៧មករានិងភរិយា។

នៅក្នុងឱកាសនោះក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផងដែរ។

សូមរំលឹកថា កាលពីវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សយ ចាន់ឌី បានជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខមន្ទីពេទ្យកាល់ម៉ែត ។គឺនៅពេលនោះលោកបានធ្វើដំណើរទៅមើលម្ដាយលោកដែលកំពុងនៅបន្ទប់សង្គ្រោះបន្ទាន់(ICU)៕