អន្តរជាតិ

អំបូបង្កងពណ៌ទឹកក្រូច១ក្បាលក្នុងចំណោម ៣០លានក្បាលដែលមានឈ្មោះថា Clementine ត្រូវបានជួយសង្គ្រោះ

ប្រែសម្រួល៖ ស្រីស្រស់

បង្កងពណ៌ទឹកក្រូចដ៏កម្រ ១ ក្នុងចំណោម ៣០លានក្បាលបានរស់រានមានជីវិតជិត ២ ខែនៅក្នុងធុងទឹកនៃហាងលក់ទំនិញឈ្មោះថា Long Island Stop & Shop មុនពេលវាត្រូវបានសង្គ្រោះដោយអ្នកតស៊ូមតិអភិរក្សសត្វព្រៃ ហើយវាត្រូវបានដោះលែងទៅក្នុងសមុទ្រនៅក្នុងសប្តាហ៍នេះ។

សត្វបង្កងពណ៌ទឹកក្រូចដ៏កម្រនេះមានឈ្មោះថា Clementine ត្រូវបានជាប់សំណាញ់ជាមួយបង្កងមួយក្រុមផ្សេងទៀត ហើយត្រូវបានបញ្ជូនមកកាន់ផ្សារទំនើប Hamptons នៅដើមខែកក្កដា ដោយប្រឈមនឹងសភាពមិនច្បាស់លាស់។

សត្វបង្កងពណ៌ទឹកក្រូចដ៏កម្រ Clementine នៅថ្ងៃអង្គារវាត្រូវបានហាងលក់ទំនិញឈ្មោះថា Humane Long Island ចាប់យក។

នៅពេលដែលបង្កងបានទៅដល់ហាង Stop & Shop ដំបូង អ្នកគ្រប់គ្រងអាហារសមុទ្រអាចប្រាប់ភ្លាមៗថាវាពិសេស។ បង្កងភាគច្រើនមានពណ៌ត្នោត ខណៈបង្កងនេះមានពណ៌ទឹកក្រូចភ្លឺ។

លោក Di Leonardo បាននិយាយថា ក្នុងអំឡុងពេលរក្សាទុកជិតពីរខែ បង្កងត្រូវបានចាត់ទុកដូចជាការប្រារព្ធពិធីមួយ ដោយត្រូវបានផ្តល់អាហារដោយបង្គាមិនដូចដៃគូរបស់វា ហើយថែមទាំងដាក់ឈ្មោះហៅក្រៅថា Pinky ដោយកូនស្រីតូចរបស់អ្នកគ្រប់គ្រងអាហារសមុទ្រ។

អ្នកនាំពាក្យរបស់ Stop & Shop បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅពេលរកឃើញបង្កង ក្រុមការងារហាង South Hampton របស់យើងបានធ្វើការយ៉ាងឆាប់រហ័សដើម្បីកំណត់អត្តសញ្ញាណអង្គការក្នុងស្រុកដែលនឹងអាចថែទាំបង្កងប្រភេទនេះ» ។

សេចក្តីថ្លែងការណ៍បាននិយាយថា «ហាងរបស់យើងបានសហការជាមួយ Humane Long Island ដែលបានរើសបង្កងដើម្បីនាំយកវាទៅទីតាំងមួយហើយបន្ទាប់មកបានដោះលែងវាទៅក្នុងទឹកសមុទ្រវិញ»។

Di Leonardo បាននិយាយថាគាត់បានទាក់ទងជាមួយ Stop & Shop កាលពីដើមខែនេះ។

លោកបានពន្យល់ថា«យើងមិនទិញវាទេ យើងមិនដែលលើកទឹកចិត្តមនុស្សឲ្យទិញវាទេ ដូច្នេះយើងបានសុំ (Stop & Shop) ឲ្យបរិច្ចាគវា ហើយពួកគេក៏បានធ្វើតាមការស្នើសុំ»។ «យើងមិនចង់ផ្តល់ប្រាក់បន្ថែមដល់ពួកគេដោយគ្រាន់តែដាក់សត្វច្រើនជាងនេះទៅនឹងរឿងដដែលៗនោះទេ»។

លោក Di Leonardo កត់សម្គាល់ថាបង្កងពណ៌ទឹកក្រូចដ៏កម្រជាសត្វឆ្លាត និងងាយរងគ្រោះ ស្ថិតនៅក្នុងការរក្សាទុករបស់ហាង Humane Long Island ក្នុងទឹកប្រៃត្រជាក់ នៅមុនពេលដែលបុគ្គលិករបស់ហាងដោះលែងវាទៅវិញ ។

លោក Di Leonardo បាននិយាយថា «បង្កងមិនមាននៅក្នុងផើងទេ ហើយពួកវាក៏មិនមែនជានៅក្នុងអាងចិញ្ចឹមត្រីដែលចង្អៀតដែរ បង្កងគឺជាសត្វរស់នៅក្នុងទឹកបែបធម្មជាតិ»៕