អន្តរជាតិ

មន្រ្តីសហព័ន្ធអាមេរិកអះអាងថាបក្សកុម្មុយនិស្តចិនបង្កប់ចារកម្មសម្ងាត់ក្នុងប្រទេសអាមេរិកតាមដានអ្នកប្រឆាំងចិន

ប្រែសម្រួល៖ ស-សម្បត្តិ

យោងតាមការស៊ើបអង្កេតរបស់មន្រ្តីសហព័ន្ធអាមេរិកបានឲ្យដឹងថា ចារកម្មលាក់មុខរបស់បក្សកុម្មុយនិស្តចិនបានបង្កប់ខ្លួននៅក្នុងទីក្រុង Brooklyn ដើម្បីតាមដានពលរដ្ឋអាមេរិកដើមកំណើតចិនដែលមាននិន្នាការពីធម្មជាតិប្រឆាំងចិន នេះបើយោងតាមការស៊ើបអង្កេតរបស់មន្រ្តីសហព័ន្ធអាមេរិក។

Xiong Yan ដែលជាអតីតអ្នករៀបចំនិស្សិតត្រឡប់មកពីប្រទេសចិនបានឈរឈ្មោះបោះឆ្នោតសភាអាមេរិកក្នុងទីក្រុង Brooklyn ក្នុងឆ្នាំ ២០២២ បណ្តាញចារកម្មលាក់មុខបក្សកុម្មុយនិស្តចិនបានធ្វើការតាមដានសកម្មភាពរបស់គាត់ជាសម្ងាត់ដើម្បីបញ្ឈប់សកម្មភាពគាត់ នេះបើយោងតាមការស៊ើបអង្កេតរបស់មន្រ្តីសហព័ន្ធអាមេរិកដែលនាំទៅដល់ការចោទប្រកាន់ប្រឆាំងនឹងជនសង្ស័យយ៉ាងហោចណាស់ចំនួនពីរនាក់។

យោងតាមការស៊ើបអង្កេតរបស់មន្រ្តីសហព័ន្ធអាមេរិកលើបណ្តាញទំនាក់ទំនងដែលជួយបង្កលក្ខណ:ដល់មន្រ្តីសហព័ន្ធអាមេរិកអាចស្ទាក់ចាប់ជនសង្ស័យប្រកបដោយប្រសិទ្ធភាព។យោងតាមការស៊ើបអង្កេតរបស់មន្រ្តីសហព័ន្ធអាមេរិកបានបង្ហាញថា ជនសង្ស័យថាជាភ្នាក់ងារសម្ងាត់របស់បក្សកុម្មុយនិស្តចិនម្នាក់បាននិងកំពុងប៉ុនប៉ងកំណត់អត្តសញ្ញាណ Yan ដែលជាគ្រូគង្វាលអាយុ ៥៩ ឆ្នាំ និងជាឪពុកដែលមានកូនអាយុប្រាំបីឆ្នាំ។

គ្រូគង្វាល Yan បានប្រាប់អ្នកយកព័ត៌មានប៉ុស្តិ៍ថា “បក្សកុម្មុយនិស្តចិននៅក្នុងប្រទេសចិនគឺវាអាក្រក់ខ្លាំងណាស់” ។ “ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគេរកឃើញនូវអ្វីដែលភ្នាក់ងារសម្ងាត់របស់បក្សកុម្មុយនិស្តចិនគេព្យាយាមធ្វើមកលើខ្ញុំ”។

កាលពីសប្តាហ៍មុន រដ្ឋអាជ្ញាសហព័ន្ធ Manhattan បានចោទប្រកាន់លោក Yuanjun Tang ដែលជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យម្តងរួចមកហើយ ពីបទធ្វើចារកម្មលើអ្នកប្រឆាំងដទៃទៀត រួមទាំងលោក Yan សម្រាប់រដ្ឋាភិបាលចិនផងដែរ។

Tang អាយុ ៦៧ឆ្នាំ ត្រូវបានចោទប្រកាន់ថាបានធ្វើការជាសម្ងាត់ឲ្យក្រសួងសន្តិសុខរដ្ឋចិន (MSS) គាត់ត្រូវបានក្រសួងសន្តិសុខរដ្ឋចិនផ្តល់ទូរសព្ទដែលមានកាមេរ៉ាចារកម្មដើម្បីថតយករូបភាពសម្រាប់រាយការណ៍អំពីសកម្មភាពរបស់គ្រូគង្វាល Yanក្នុងសកម្មភាពចូលរួមដំណើរការបោះឆ្នោតសភាអាមេរិក ។

យោងតាមពាក្យបណ្តឹងបានបង្ហាញថា ដើម្បីជាថ្នូរនឹងការបម្រើសេវាកម្មចារកម្មសម្ងាត់របស់គាត់ អាជ្ញាធរចិនកុម្មុយនិស្តបានផ្តល់ប្រាក់មួយចំនួនដល់សមាជិកគ្រួសាររបស់ Tang នៅក្នុងប្រទេសចិន។

នៅក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មាន The Post Tuesday Yan បាននិយាយថា គាត់ស្គាល់ Tang ហើយធ្លាប់ឃើញគាត់នៅឯការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ចិននៅទីក្រុងញូវយ៉ក។

Yan បាននិយាយថា “ខ្ញុំគ្មានហេតុផលអ្វីសង្ស័យគាត់នៅពេលនោះទេ គាត់គឺជាមិត្តរបស់ខ្ញុំ។ នៅក្នុងអំឡុងពេលយុទ្ធនាការនេះ ខ្ញុំពិតជារវល់ ដូច្នេះខ្ញុំមិនបានយកចិត្តទុកដាក់ច្រើនទេ។ មានមនុស្សជាច្រើនមកថ្លែងសុន្ទរកថានិងថតរូបខ្ញុំ”។

មេធាវីរបស់ Tang បាននិយាយថាកូនក្តីរបស់គាត់ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តបទឧក្រិដ្ឋ ប៉ុន្តែគាត់មិនបានធ្វើអត្ថាធិប្បាយបន្ថែមទៀតនោះទេ។

អាជ្ញាធរសហព័ន្ធបាននិយាយថា ប្រទេសចិនបានប្រើប្រាស់ភ្នាក់ងារផ្សេងទៀតជាក់ស្តែងជាងនេះទៅទៀត ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ Yan ។ នេះបើយោងតាមបណ្តឹងដាច់ដោយឡែកមួយដែលបានដាក់ទៅតុលាការសហព័ន្ធ Brooklyn ក្នុងឆ្នាំ ២០២២។

ពាក្យបណ្តឹងនេះបានចោទប្រកាន់ Qiming Lin ដែលជាអតីតមន្ត្រីប៉ូលិសនៅសាធារណរដ្ឋប្រជាមានិតចិនដែលធ្វើឲ្យខូចការប្រកួតប្រជែងរបស់ Yan សម្រាប់តំណែងនៅក្នុងសភាអាមេរិកផងដែរ។

នៅក្នុងការសន្ទនាតាមទូរសព្ទជាបន្តបន្ទាប់ដែលបានកត់ត្រារវាង Lin និងអ្នកស៊ើបអង្កេតឯកជនដែលធ្វើការឲ្យអាជ្ញាធរសហព័ន្ធនៅសហរដ្ឋអាមេរិកដឹងថា Lin បាននិយាយថាគាត់ចង់ប្រើស្រីពេស្យាដើម្បីបង្ខូចបេក្ខភាពរបស់ Yan សម្រាប់តំណែងនៅក្នុងសភាអាមេរិក។

Li Yundi ត្រូវបានចោទប្រកាន់ពីបទស្វែងរកស្រីពេស្យានៅក្នុងប្រទេសចិនមួយខែមុនពេលដែលគាត់ធ្វើការឃ្លាំមើលសកម្មភាពរបស់ Yan ក្នុងខែតុលា ឆ្នាំ ២០២១។

របាយការណ៍របស់លោកខាងលិចស្តីអំពីការចាប់ខ្លួនដែលចេញផ្សាយដោយ BBC និង New York Times បានសម្តែងការមន្ទិលសង្ស័យ ហើយបានកត់សម្គាល់ពីការអនុវត្តរបស់រដ្ឋាភិបាលចិននៅក្នុងការតាមកំចាត់អ្នកដែលរត់ចេញពីជួរបក្សកុម្មុយនិស្តចិន។

ផលប៉ះពាល់គឺធ្ងន់ធ្ងរ – Li ត្រូវបានលុបចោលសមាជិកភាពរបស់គាត់ដោយសមាគមតន្ត្រីករចិននេះបើយោងតាមប្លុក Slipped Disc ដែលរៀបចំឆាកតន្ត្រីបុរាណ ហើយបាននិយាយថាគាត់ក៏ត្រូវបានហាមឃាត់មិនឲ្យបង្ហាញមុខតាមប្រព័ន្ធផ្សព្វផ្សាយ ឬចាកចេញពីប្រទេសផងដែរសម្រាប់រយ:ពេលពីរឆ្នាំ។

នៅទីក្រុងញូវយ៉ក អ្នកស៊ើបអង្កេតបាននិយាយថា គាត់មិនអាចបើកកកាយអំពីការលាបពណ៌មកលើរូបគាត់ដូចជា ” មិនបានបង់ពន្ធ ស្នេហាក្រៅអាពាហ៍ពិពាហ៍ ការបៀតបៀនផ្លូវភេទ សិចកុមារ សកម្មភាពស្រឡាញ់ភេទដូចគ្នាជាដើម”នេះបើយោងតាមពាក្យបណ្តឹងរបស់គាត់។

បន្ទាប់មកអ្នកស៊ើបអង្កេតឯកជនបានប្រាប់ Lin ថាគាត់នឹងត្រូវការប្រាក់ចំនួន ៤០,០០០ ដុល្លារដើម្បីរៀបចំឲ្យស្ត្រីស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការរបស់ Yan ហើយបន្ទាប់មកក៏ល្បួងគាត់ឲ្យធ្វើតាមដូចមានបង្ហាញនៅក្នុងបណ្តឹងរបស់គាត់។

Lin ត្រូវបានចាប់ខ្លួនហើយត្រូវឃុំឃាំងនៅក្នុងពន្ធនាគារ នេះបើយោងតាមរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំក្រុងញូវយ៉ក។

Yan បានប្រាប់អ្នកយកព័ត៌មាន The Post ថាគាត់មិនបានដឹងពីការចោទប្រកាន់ថាបានធ្វើបាបគាត់នោះទេ។

លោក Yan បានប្រាប់កាសែត The Post ថា “នៅក្នុងព្រឹត្តិការណ៍និយាយជាមួយបេក្ខជនផ្សេងទៀត មេដឹកនាំសហគមន៍នឹងមិនផ្តល់ឲ្យខ្ញុំនូវមីក្រូហ្វូនដើម្បីនិយាយនោះទេ”។

លោក Yan ជឿថា មេដឹកនាំចិនបានគាំទ្រឈ្មោះបេក្ខជនម្នាក់ទៀតនៅក្នុងការប្រកួតប្រជែងបឋមដែលមានមនុស្សច្រើនកុះករដើម្បីបំបែកសំឡេងឆ្នោតពីគាត់។ “ពួកគេបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមប្រឆាំងនឹងខ្ញុំ ប៉ុន្តែខ្ញុំបដិសេធមិនចាកចេញពីការប្រកួតនេះនោះទេគឺខ្ញុំនៅតែតាំងចិត្តបន្តតាំងពីដើមរហូតដល់ចប់”។

Yanទទួលបានសម្លេង ៧៤២នាំមុខលោកអតីតអភិបាលក្រុងញូវយ៉កលោក Bill de Blasio ដែលទទួលបានត្រឹមតែ ៥១៩ សម្លេងនៅក្នុងការបោះឆ្នោតបឋម។

Yan ជាជនរងគ្រោះនៅក្នុងប្រទេសចិនក្នុងនាមជានិស្សិតច្បាប់អាយុ ២៣ ឆ្នាំនៅសាកលវិទ្យាល័យប៉េកាំង គាត់បានដឹកនាំការតវ៉ារបស់និស្សិតសម្រាប់កំណែទម្រង់នយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅទីលានធានអានមេន ហើយនៅទីនោះនៅព្រឹកព្រលឹមថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៨៩ នៅពេលដែលកងកម្លាំងសន្តិសុខចិនបានបើកការបាញ់ប្រហារទៅលើបាតុករដោយសន្តិវិធី ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ .

លោកបានបន្តថា លោកបានជួយដឹកសាកសពសិស្សជាច្រើននាក់ដែលស្លាប់ និងរបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ។

Yan បានក្លាយជាមុខសញ្ញាដែលគេចង់បានបំផុត ហើយប៉ុន្មានថ្ងៃក្រោយមកគាត់ត្រូវបានបញ្ជូនត្រឡប់ទៅទីក្រុងប៉េកាំងវិញហើយត្រូវបានឃុំឃាំងនៅ Qincheng ដែលជាគុកសន្តិសុខដ៏ល្បីល្បាញអស់រយៈពេល ១៩ ខែដោយមិនមានការចោទប្រកាន់ពីបទឧក្រិដ្ឋណាមួយឡើយ។

បន្ទាប់ពីការដោះលែងគាត់ អាជ្ញាធរចិនបានដកហូតសញ្ញាបត្រ និងអត្តសញ្ញាណកម្មរបស់គាត់។ គាត់ទទួលបានសិទ្ធិជ្រកកោននយោបាយនៅសហរដ្ឋអាមេរិក ហើយបានផ្លាស់ទៅរស់នៅទីក្រុង Los Angeles  ចិននៅតែចាត់ទុកគាត់ជាអ្នករត់គេចខ្លួន៕